Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប៣ប្រទេស ប្រកាសបញ្ជូនរថក្រោះ Leopard 1 យ៉ាងតិច១០០គ្រឿង ទៅឲ្យ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ គ្រោងបញ្ជូនរថក្រោះ Leopard 1 យ៉ាងតិច១០០គ្រឿងទៅឲ្យអ៊ុយក្រែន ខណៈទីក្រុងបែរឡាំង បានយល់ព្រមលើការនាំចេញរថក្រោះរហូតដល់ទៅ១៧៨គ្រឿងឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍រួមពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី, ពួកគេនឹងផ្តល់រថក្រោះ Leopard 1 ប្រភេទ A5 យ៉ាងតិច១០០គ្រឿង ពីស្តុកឧស្សាហកម្ម ខណៈក្រុមដំបូងនៃរថក្រោះទាំងនេះ នឹងត្រូវដឹកជញ្ជូនទៅក្នុងរយៈពេលពីរបីខែខាងមុខ។

យ៉ាងណាក្តី ទាំងនេះគឺជារថក្រោះប្រភេទ A5 ស៊េរីចាស់ និងជារថក្រោះដែលជួសជុលឡើងវិញ។

សេចក្តីថ្លែងការណ៍បាននិយាយថា គំនិតផ្តួចផ្តើមនេះ រួមមានទាំងការបណ្តុះបណ្តាលអំពីប្រតិបត្តិការលើរថក្រោះ Leopard 1 A5 ក៏ដូចជា គ្រឿងបន្លាស់ និងកញ្ចប់គ្រាប់រំសេវផងដែរ។

ក្រៅពីប្រទេសទាំង៣, បែលហ្ស៊ិកក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមផងដែរ ហើយគំនិតផ្តួចផ្តើមនេះគឺបើកចំហសម្រាប់ដៃគូបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

តាមដែលក្រសួងការពារជាតិ និងសេដ្ឋកិច្ចអាល្លឺម៉ង់បានបញ្ជាក់កាលពីថ្ងៃអង្គារ, ក្រសួងសេដ្ឋកិច្ចបានចេញអាជ្ញាប័ណ្ណនាំចេញដល់ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ សម្រាប់ការនាំចេញរថក្រោះប្រយុទ្ធសំខាន់ Leopard 1 A5 ចំនួន ១៧៨គ្រឿងទៅឲ្យអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ រថក្រោះទាំងនេះគឺបានមកពីស្តុកឧស្សាហកម្ម ហើយសម្រាប់រថក្រោះភាគច្រើន គឺនៅតែត្រូវការជួសជុលជាមុនសិន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Politico

ចុចអាន៖ កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទីutes មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានជាតិ៤៩ នាទីutes មុន

លោក ម៉ប់ សារិន៖ ទោះជាបទល្មើសមានការកើនឡើង តែកម្លាំងបង្រ្កាបបានស្ទើ១០០% នៅភ្នំពេញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Update: កម្លាំងប៉ាគីស្ថាន​សម្លាប់​ក្រុមសកម្ម​ប្រយុទ្ធ​​១៦នាក់ក្នុងប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំង

សេដ្ឋកិច្ច១ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមគោសាច់ RPRU នៅតែបន្ត​ទិញគោពីកសិករឱ្យបាន១ម៉ឺន៥ពាន់ក្បាលក្នុង១ឆ្នាំៗ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៩ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម