Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីកែកុនមុខមាត់ម្នាក់ ត្រៀមបំបែកកំណត់ត្រាចង្កាវែង និងមុតជាងគេលើលោក

បានផុស

នៅ

យោងតាមប្រភពពីសារព័ត៌មាន The Sun បានបង្ហាញពីរឿងរ៉ាវរបស់ស្ត្រីជនជាតិប៊ុលហ្គារីម្នាក់ ឈ្មោះ Andrea Ivanova អាយុ ២៥ ឆ្នាំ​ចង់បំបែកកំណត់ត្រាមានចង្កាវែង​ និងមុត​ជាងគេលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​លើ​បបូរមាត់ Andrea ពីមុន​បាន​បង្កើន​ទំហំ​សុដន់​របស់​នាង​ពី ៧៥C ទៅ ៧៥E ហើយ​គ្រោង​នឹង​ធ្វើ​ឲ្យ​​វា​កាន់​តែ​ធំ​លើស​នេះ​ទៀត។ ស្រ្តីរូបនេះក៏ប្រាថ្នាចង់មើល​ទៅដូចតុក្កតា Barbie ហើយ​មើលទៅខុសប្លែកពីគេ​ទាំងស្រុង បន្ទាប់ពី​បានចូលទៅក្រោមកាំបិត និង​បូមបបូរមាត់​ដ៏​ធំដោយការចាក់ប្រចាំខែ ខណៈពេលនេះ នាងកំពុងត្រៀមបំបែកកំណត់ត្រាចង្កាវែង និងមុតជាងគេលើលោក។

ទោះ​បី​ជា​យ៉ាង​ណា នាង​ក៏​ត្រូវ​បាន​គ្រូពេទ្យ​ព្រមាន​ដែរ ការវះកាត់កែសម្ផស្ស​ច្រើនពេកអាច​បណ្ដាល​ឲ្យ​ស្លាប់។ ប៉ុន្តែ Andrea មិនពេញចិត្តនឹងរូបរាងរបស់នាងនៅឡើយទេ។ នាង​ចង់​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​តាម​វិធី​ជា​ច្រើន ព្រោះ​សម្រស់​ធម្មជាតិ​គួរ​ឲ្យ​ធុញទ្រាន់ ទើប​នាង​បាន​សម្រេចចិត្ត​ផ្លាស់ប្ដូរ​រូបរាង​ទាំង​ស្រុង។

Andrea បាននិយាយថា“ខ្ញុំមានអារម្មណ៍ល្អ និងសប្បាយចិត្តណាស់​ ជាមួយនឹងមាត់ថ្មីរបស់ខ្ញុំ វាធំ​ជាង និង​ស្អាតជាង។ មាន​ទាំង​ការ​ចូលចិត្ត និង​មិន​ចូលចិត្ត។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​អាស្រ័យ​លើ​ខ្ញុំ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត”។

ទោះយ៉ាងណា នេះមិនមែន​ជា​លើកទីមួយទេដែល​នាងធ្វើការកែកុនមុខមាត់​ឲ្យដូចតុក្កតា Barbie ​ ដោយ​កាលពី​លើក​មុន​ស្រ្តី​ជនជាតិប៊ុលហ្គារី​ Andrea​ ​ធ្លាប់​បាន​​បង្កើតកំណត់ត្រាមួយរួចទៅហើយគឺ “បបូរមាត់ធំ​ជាងគេលើពិ​ភពលោក” ដោយ​ការ​ចាក់​អាស៊ីត hyaluronic នៅក្នុងបបូរមាត់របស់នាង៣០ដង ឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រកឃើញឆ្កែអាយុចាស់ជាងគេ ជាប់កំណត់ត្រាពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម