Connect with us

ព័ត៌មានអន្ដរជាតិ

សិស្ស តៃវ៉ាន់ អាចដាក់ពាក្យចូលរៀននៅ មហាវិទ្យាល័យ ចិន ដីគោកបាន

បានផុស

នៅ

តាមការបញ្ជាក់របស់អ្នកនាំពាក្យចិនដីគោកបានឲ្យដឹងថា សិស្សតៃវ៉ាន់ដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ អាចដាក់ពាក្យចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សានៅចិនដីគោកបាន ជាមួយនឹងលទ្ធផលប្រឡងចូលមហាវិទ្យាល័យពីតៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Zhu Fenglian អ្នក​នាំ​ពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ សិស្សមកពីតៃវ៉ាន់អាចដាក់ពាក្យសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅចិនដីគោកចំនួន ៤១២ កន្លែងតាមរយៈប្រព័ន្ធអនឡាញ ដោយប្រើពិន្ទុដែលពួកគេធ្វើបានក្នុងការធ្វើតេស្តសមត្ថភាពសិក្សាសម្រាប់ការប្រឡងចូលមហាវិទ្យាល័យនៅតៃវ៉ាន់ ។

​ចំពោះសិស្សដែលប្រឡងចូលរៀនផ្នែកបច្ចេកវិទ្យា និងការអប់រំវិជ្ជាជីវៈរបស់តៃវ៉ាន់ អាចជ្រើសរើសមហាវិទ្យាល័យសម្រាប់ជំនាញមួយននេះនៅចិនដីគោលបានរហូតដល់ ១៩ កន្លែង ។

ជាចុងក្រោយលោកស្រី Zhu បានបញ្ជាក់ថា “យើងស្វាគមន៍និស្សិតតៃវ៉ាន់ដែលមានសមត្ថភាពទាំងអស់ដើម្បីដាក់ពាក្យសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារបស់ចិនដីគោក ហើយយើង​នឹង​បន្ត​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ដែល​សិក្សា​នៅចិន​ដីគោកផងដែរ” ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម