ព័ត៌មានអន្ដរជាតិ
បងប្អូនត្រកូល ស៊ីណាវ៉ាត់ត្រា បង្ហោះសាររំលែកទុក្ខគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី
នៅថ្ងៃទី៨ ខែកុម្ភៈនេះ លោក ថាក់ស៊ីន ឈីណាវ៉ាត់ (Thaksin Shinawatra) និងលោកស្រី យីងឡាក់ ឈីណាវ៉ាត់ (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះសារចូលរួមរំលែកទុក្ខចំពោះសោកនាដកម្មនៃគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅប្រទេសតួកគី និងស៊ីរី។

លោក ថាក់ស៊ីន ថ្លែងថា៖ “ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះប្រជាជននៃប្រទេសតួកគី និងសាធារណរដ្ឋអារ៉ាប់ស៊ីរី ដែលបានស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ពីហេតុការណ៍គ្រោះរញ្ជួយដីដ៏រន្ធត់នេះ។ ខ្ញុំ និងប្រជាជនថៃ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃអ្នកស្លាប់ និងរងរបួសក្នុងគ្រាសោកនាដកម្មនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ប្រជាជននៃប្រទេសទាំងពីរនឹងឆ្លងផុតពីគ្រោះធម្មជាតិ និងឆាប់ជាសះស្បើយពីការរងរបួស”។

ចំណែកលោកស្រី យីងឡាក់ ថ្លែងថា៖ “ខ្ញុំពិតជាមានការរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹងពីគ្រោះរញ្ជួយដីជាច្រើនលើកនៅក្នុងប្រទេសតួកគី និងសាធារណរដ្ឋអារ៉ាប់ស៊ីរី ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសរាប់ពាន់នាក់។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃអ្នកដែលបានស្លាប់បាត់បង់ជីវិត និងរងរបួស និងបន់ស្រន់ឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ ឆ្លងផុតនូវគ្រាដ៏លំបាក និងរួចផុតពីគ្រោះមហន្តរាយទាំងនេះឱ្យបានឆាប់”៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ siamrath
ចុចអាន៖ តួលេខមនុស្សស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅ តួកគីនិងស៊ីរី កើនលើស ៩ពាន់នាក់

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល