ព័ត៌មានអន្ដរជាតិ
ថៃ ផ្ដល់ជំនួយដល់តួកគី ក្រោយប្រជាជនរបស់ខ្លួន ៤នាក់ ទទួលរងគ្រោះ
នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយអំពីវឌ្ឍនភាពនៃគ្រោះរញ្ជួយដីនៅប្រទេសតួកគីថា ស្ថានទូតថៃប្រចាំនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី បានរាយការណ៍ពីវឌ្ឍនភាពរបស់ប្រជាជនថៃថា មានមនុស្សចំនួន ៤នាក់ដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនៅតួកគី ក្នុងនោះម្នាក់ត្រូវបានខូចខាតទ្រព្យសម្បត្តិ និង ៣នាក់ផ្សេងទៀតបានផ្លាស់ទៅស្នាក់នៅជាបណ្ដោះអាសន្ននៅក្នុងតំបន់ដែលអាជ្ញាធរតួកគីរៀបចំទុក។ លោកថា ជនជនថៃទាំង ៤នាក់បានស្ថិតនៅទីកន្លែងមានសុវត្ថិភាពនៅក្នុងទីក្រុងដែលឆ្ងាយពីទីក្រុងអង់ការ៉ា។
លោក ដន បានបន្តថា ខណៈពេលនេះកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការផ្តល់ជំនួយតាមទម្រង់ផ្សេងៗទៅប្រទេសតួកគី ដែលយើង (ថៃ) បានត្រៀមរួចជាស្រេចក្នុងការជួយទាំងផ្នែកថវិកា ថ្នាំពេទ្យ និងសម្ភារៈបរិក្ខាពេទ្យ និងក្រុមជួយសង្គ្រោះ ដែលខណៈពេលនេះរដ្ឋាភិបាលថៃ នៅរង់ចាំតែការសម្របសម្រួលពីរដ្ឋាភិបាលតួកគីប៉ុណ្ណោះ ថាតើពួកគេ (តួកគី) ត្រូវការជំនួយបែបណា៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ THE STANDARD
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ