Connect with us

ព័ត៌មានអន្ដរជាតិ

លោក Erdogan ទទួលស្គាល់ថា តួកគី​ មានបញ្ហាទាក់ទិននឹងការឆ្លើយតប ចំពោះគ្រោះមហន្តរាយធំបែបនេះ

បានផុស

នៅ

លោកប្រធានាធិបតីលោក Recep Tayyip Erdogan បានការពារការឆ្លើយតបរបស់រដ្ឋាភិបាលតួកគីចំពោះគ្រោះរញ្ជួយដីដ៏មហន្តរាយចំនួនពីរលើក ដោយនិយាយថា យើងមិនអាចទៅរួចទេក្នុងការរៀបចំសម្រាប់គ្រោះមហន្តរាយដែលមានទំហំធំបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ មនុស្សជាង ១២០០០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់នៅក្នុងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។

ក្រុមអ្នករិះគន់បានអះអាងថា ការឆ្លើយតបរបស់សេវាសង្គ្រោះបន្ទាន់គឺយឺតពេក ហើយរដ្ឋាភិបាល រៀបចំមិនបានល្អនោះទេ។

យ៉ាងណាក្តី លោក Erdogan បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ពិតជា​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួនមែន ប៉ុន្តែនិយាយ​ថា ​ឥឡូវ​ស្ថានភាព​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងហើយ។

នៅក្នុងប្រទេសស៊ីរីឯណោះវិញ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ គឺមានភាពស្មុគស្មាញដោយសារតែជម្លោះរយៈពេលច្រើនឆ្នាំ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។

ច្រកព្រំដែន Bab al-Hawa រវាងប្រទេសតួកគី និងស៊ីរី ត្រូវបានបិទចាប់តាំងពីគ្រោះរញ្ជួយដីមក ខណៈផ្លូវត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ថ្វីបើមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទូចថា ផ្លូវនេះអាចចូលបានក្នុងពេលឆាប់ៗក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានបញ្ជាក់ថា ប្រទេសនេះកំពុងធ្វើការដើម្បីបើកច្រកព្រំដែនពីរបន្ថែមទៀត ដើម្បីជួយឲ្យជំនួយចូលមកក្នុងប្រទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន​​​​​​៖ ដឹងទេ ការរញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក កើតឡើងនៅឆ្នាំណា និងនៅឯណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម