Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និយាយថា ចិន បានបង្ហោះបាឡុងជាច្រើន លើទ្វីបចំនួន ៥ឯណោះ (មានវីដេអូ)

បានផុស

នៅ

សហរដ្ឋអាមេរិកជឿថា បាឡុងចារកម្មចិន ដែលត្រូវបានបាញ់ទម្លាក់លើទឹកដីរបស់ខ្លួន គឺជាផ្នែកមួយ នៃក្រុមបាឡុងដ៏ធំដែលគេបង្ហោះលាតសន្ធឹងលើទ្វីបចំនួនប្រាំឯណោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា “សហរដ្ឋអាមេរិក មិនមែនជាគោលដៅតែមួយ នៃកម្មវិធីដ៏ធំនេះទេ”។ លោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានចែករំលែកព័ត៌មានដែលប្រមូលបានពីកម្ទេចកម្ទីបាឡុង ជាមួយប្រទេសរាប់សិបផ្សេងទៀត។

ដោយលើកឡើងប្រភពពីមន្ត្រីដែលមិនបញ្ចេញឈ្មោះ កាសែត Washington Post បានរាយការណ៍ថា សហរដ្ឋអាមេរិកជឿថា គម្រោងបាឡុងឃ្លាំមើលនេះ គឺចេញដំណើរពីខេត្ត ហៃណាន របស់ប្រទេសចិន ហើយបណ្តាប្រទេសនិងកោះជាគោលដៅរួមមាន ជប៉ុន ឥណ្ឌា វៀតណាម តៃវ៉ាន់ និងហ្វីលីពីន។

ដោយឡែកនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ Pat Ryder បានបញ្ជាក់ថា សហរដ្ឋអាមេរិកជឿថា បាឡុងស្រដៀងគ្នានេះ បានប្រតិបត្តិការលើដែនអាកាសអាមេរិកខាងជើង និងខាងត្បូង អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា និងអឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេស​ចិន​បាន​បដិសេធ​ថា បាឡុង​នេះ​មិនមែន​ត្រូវ​បាន​​ប្រើ​ក្នុង​គោល​បំណង​ចារកម្ម​ឡើយ ហើយ​និយាយ​ថា ​វា​ជា​ឧបករណ៍​អាកាសធាតុ​ដែលហោះ​ខុសផ្លូវប៉ុណ្ណោះ។

គួរបញ្ជាក់ជាថ្មី បាឡុង ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងលើឆ្នេរសមុទ្រ South Carolina កាលពីថ្ងៃអាទិត្យទី០៥ខែកុម្ភៈ។ ទង្វើនេះ បានបង្កឲ្យមានវិបត្តិការទូត និងជំរុញឲ្យលោក Blinken លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនភ្លាមៗ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ចង់បានបាឡុងរបស់ខ្លួន មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម