Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះមហន្តរាយនៅតួកគីនិងស៊ីរី គឺជាការរញ្ជួយដី សម្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ (មានវីដេអូ)

បានផុស

នៅ

គ្រោះមហន្តរាយនៅប្រទេសតួកគីនិងស៊ីរី បានក្លាយជាការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតរបស់ពិភពលោកក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ខណៈចំនួនមនុស្សស្លាប់បានកើនលើស ១៥០០០នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចុះទៅពិនិត្យមើលខេត្តរងគ្រោះខ្លាំង Hatay ដែលជាកន្លែងមនុស្សជាង ៣៣០០នាក់ស្លាប់ និងសង្កាត់ទាំងមូលត្រូវបានបំផ្លាញ។ ប្រជាពលរដ្ឋនៅទីនោះ បានរិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាល ដោយនិយាយថា ក្រុមជួយសង្គ្រោះមកយឺតពេក។

លោក Erdogan បានទទួលស្គាល់កង្វះខាតក្នុងការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រកាលពីថ្ងៃចន្ទ ប៉ុន្តែនិយាយថា អាកាសធាតុរដូវរងាគឺជាកត្តាមួយ។ ការរញ្ជួយដីក៏បានបំផ្លាញផ្លូវយន្តហោះក្នុងអាកាសយានដ្ឋាន Hatay ផងដែរ ដែលធ្វើឲ្យរំខានដល់ការឆ្លើយតប។

ក្រុមជួយសង្គ្រោះមកពីប្រទេសជាងដប់ បានចូលរួមជាមួយបុគ្គលិកសង្គ្រោះបន្ទាន់ក្នុងស្រុករាប់ម៉ឺននាក់នៅប្រទេសស៊ីរី និងតួកគី ប៉ុន្តែទំហំនៃការបំផ្លិចបំផ្លាញពីការរញ្ជួយដីដ៏ខ្លាំងក្លានេះ គឺធំធេងណាស់។

អ្នកជំនាញនិយាយថា ក្តីសង្ឃឹមនៃការរស់រានមានជីវិតសម្រាប់អ្នកដែលជាប់នៅក្រោមគំនរបាក់បែក កាន់តែរសាត់បាត់ទៅបន្តិចម្តងៗ ប៉ុន្តែពួកគេនឹងមិនបោះ​បង់ចោល​ក្តី​សង្ឃឹមឡើយ។

លោក Steven Godby អ្នកជំនាញខាងគ្រោះថ្នាក់ធម្មជាតិនៅសកលវិទ្យាល័យ Nottingham Trent នៃប្រទេសអង់គ្លេស បាននិយាយថា “រយៈពេល៧២ម៉ោងដំបូង ត្រូវបានគេចាត់ទុកថាមានសារសំខាន់បំផុត។ ក្តីសង្ឃឹមនៃការរស់រានមានជីវិតជាមធ្យមក្នុងរយៈពេល២៤ម៉ោងគឺ ៧៤%, បន្ទាប់ពី៧២ម៉ោងគឺនៅសល់២២% ហើយនៅថ្ងៃទី៥ នៅសល់តែ៦%ប៉ុណ្ណោះ”។

ពេលខ្លះ ក្រុមអ្នកជួយសង្គ្រោះបានប្រើគ្រឿងចក្រធុនធ្ងន់ ដើម្បីកាយកម្ទេចកម្ទី។ ដោយសារតែអគាររាប់ពាន់ត្រូវបានបាក់រលំ គេមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ទៀតអាចជាប់នៅក្នុងគំនរបាក់បែក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNBC

ចុចអាន៖​ លោក Erdogan ទទួលស្គាល់ថា តួកគី មានបញ្ហាទាក់ទិននឹងការឆ្លើយតប ចំពោះគ្រោះមហន្តរាយធំបែបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងព័ត៌មានយកថវិកា១០០លានរៀលប្រមូលពីព្រឹត្តិការណ៍រត់ ដើម្បីមនុស្សធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កីឡា២២ នាទីutes មុន

អនុប្រធាន​សហព័ន្ធ​កីឡា​ហាប់គីដូ៖​ លទ្ធផលកន្លង​ទៅ​នៅខ្វះចន្លោះ​ ប៉ុន្តែ​ជា​ការ​ជោគជ័យ​សម្រាប់​យើង​ថ្មី​

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ចំនួន​អ្នកស្លាប់​កើន​ដល់​៥៣​នាក់​ក្នុង​ការ​វាយប្រហារ​​របស់​អាមេរិកលើក្រុមហ៊ូធី

សំរាម
សន្តិសុខសង្គម១ ម៉ោង មុន

ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ

Sokha Hotels

ព័ត៌មានពេញនិយម