ព័ត៌មានអន្ដរជាតិ
នូវែលហ្សេឡង់ រកឃើញថ្នាំញៀនប្រភេទកូកាអ៉ីនជាង ៣ តោន អណ្ដែតលើសមុទ្រប៉ាស៊ីហ្វិក
កាលពីថ្ងៃពុធ ទី០៨ ខែកុម្ភៈ អាជ្ញាធរនូវែលហ្សេឡង់រកឃើញថ្នាំញៀនប្រភេទកូកាអ៉ីនអណ្ដែតលើផ្ទៃសមុទ្រទម្ងន់ ៣,២ តោន ដែលមានតម្លៃ ៣១៦ លានដុល្លារ គេសង្ស័យថាប្រទេសអូស្ត្រាលីជាគោលដៅដឹកជញ្ជូនជាក់ជាមិនខាន ។

នៅលើកញ្ចប់ថ្នាំមានសញ្ញាប្រជៀវ និងស្លឹកសំណាងដែលជាម៉ាកយីហោអ្នកផលិតថ្នាំញៀនពីអាមេរិកខាងត្បូង យ៉ាងណាមិញអាជ្ញាធរមិនបានប្រាប់ពីដំណើរការរកឃើញថ្នាំទេ ដឹងត្រឹមថាមានជំនួយពីប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។

អាជ្ញាធរនូវែលហ្សេឡង់បញ្ជាក់ថា ការប្រមូលថ្នាំញៀនពីសមុទ្រប៉ាស៊ីហ្វិកក្នុងបរិមាណច្រើនសន្ធឹកខាងលើមានការសហការជាមួយគយនិងកម្លាំងការពារនូវែលហ្សេឡង់ជាពិសេស ។

ទន្ទឹមនេះលោកស្នងការ Andrew Coster ផ្ដល់ប្រសាសន៍ថា វាជាកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំមួយសម្រាប់អាជ្ញាធររបស់ប្រទេសនូវែលហ្សេឡង់ ទោះបីប៉ូលិសមិនទាន់ធ្វើការចាប់ខ្លួនបានសម្រេច ប៉ុន្តែជនល្មើសកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាញ់ច្បាប់ហើយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ថៃបង្ក្រាបថ្នាំញៀនជាង៣លានគ្រាប់ដែលត្រៀមបញ្ជូនទៅភាគខាងត្បូងនៃប្រទេស
ចុចអាន ៖ ថៃ បង្ក្រាបថ្នាំញៀនប្រភេទម៉ាទឹកកក ជិត ៥០០ គីឡូក្រាម ដឹកមកពីភាគឦសាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ