Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រាប់ អាមេរិក ថា មិនព្រឺខ្លាចប្រកួតប្រជែងជាមួយឡើយ

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិនព្រឺខ្លាចបន្តិចឡើយចំពោះការប្រកួតប្រជែងជាមួយអាមេរិក​ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden លើកឡើងពីបញ្ហាមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ទីក្រុងប៉េកាំងជំទាស់នឹងការប្រកួតប្រជែងដើម្បីកំណត់ទំនាក់ទំនង ចិន-អាមេរិក ដែលរួមមានសិទ្ធិអភិវឌ្ឍន៍ស្របច្បាប់របស់ចិន និងធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល ។

អ្នកនាំពាក្យរូបនេះប្រាប់ទៀតថា ចិននឹងដោះស្រាយទំនាក់ទំនង ចិន-អាមេរិក ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជាការការពារអធិបតេយ្យភាព សុវត្ថិភាព និងផលប្រយោជន៍របស់ខ្លួន ។

នេះជាការឆ្លើយតបរបស់ លោកស្រី Mao ​សំដៅ​​លើ​សុន្ទរកថា​កាលពី​ថ្ងៃ​អង្គារ​របស់​លោក​ Biden ដែល​​លោកនិយាយ​ថា ​អាមេរិក គឺ​ស្វែងរក​ការ​ប្រកួតប្រជែង​ មិនមែន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ឡើយ ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សភាតំណាងរាស្រ្ត លោក Biden លើកឡើងថា អាមេរិកនឹងមិនខ្មាស់អៀនពីការប្រកួតប្រជែងនោះទេ ហើយបញ្ហានេះគួរតែបង្រួបបង្រួមជាតិ ។ ប៉ុន្តែ​ទាក់ទងនឹង ការបាញ់ទម្លាក់បាឡុងចិន លោក Biden បញ្ជាក់​ថា​ ​ប្រសិនបើ​ចិន​គំរាមកំហែង​អធិបតេយ្យភាព​របស់អាមេរិក ​នោះអាមេរិក នឹង​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ប្រទេស​ ហើយ​ក៏បានធ្វើ​រួចហើយដែរ ​។

ទោះ​យ៉ាង​ណា លោកស្រី Mao Ning បាន​ហៅ​ការ​បាញ់​ទម្លាក់​បាឡុងដោយ​អាមេរិក​ថា ​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​មិន​ទទួល​ខុស​ត្រូវ ហើយចាប់តាំងពីពេលនោះមក ចិនបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ធ្វើឲ្យខូចខាតវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Zelensky សុំ អាល្លឺម៉ង់ ជួយ អ៊ុយក្រែន បន្ថែម ខណៈ បារាំង មិនអនុញ្ញាតឲ្យ រុស្ស៊ី ឈ្នះសង្គ្រាមឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៤ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា៣០ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៤៧ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម