Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង សម្ញែងមីស៊ីលឆ្លងទ្វីប ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន (មានវីដេអូ)

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានបង្ហាញមីស៊ីលឆ្លងទ្វីប (ICBM) ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ហើយអ្នកវិភាគមួយចំនួននិយាយថា មីស៊ីលនេះអាចជាក្តីកង្វល់សម្រាប់ប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិក។

មីស៊ីលឆ្លងទ្វីប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីល ICBM រយៈចម្ងាយឆ្ងាយជាង១០គ្រាប់ ត្រូវបានបង្ហាញនៅឯព្យុហយាត្រាយោធា កាលពីថ្ងៃពុធទី០៨ខែកុម្ភៈ ខណៈមេដឹកនាំ គីម ជុងអ៊ុន ក៏ត្រូវបានគេឃើញផងដែរជាមួយកូនស្រីរបស់គាត់ នៅឯក្បួនដង្ហែពាក់កណ្តាលអធ្រាត្រនោះ។

ចំនួនមីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​បង្ហាញ​ក្នុង​ក្បួន​ដង្ហែ​នេះ បាន​ជំរុញ​ឲ្យ​មាន​ក្តី​ព្រួយ​បារម្ភ។ ក្រុមអ្នកវិភាគនិយាយថា មីស៊ីល ICBM ក្នុងចំនួនច្រើនបែបនេះ អាចបុកទម្លុះខែលការពារនុយក្លេអ៊ែររបស់អាមេរិក ប្រសិនបើមីស៊ីលនីមួយៗ មានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើន។

លោក គីម ជុងអ៊ុន និងកូនស្រី

ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង មិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែរាយការណ៍ថា ឃ្លាំងអាវុធបែបនេះបានបង្ហាញពី ការកំញើញសង្គ្រាមដ៏ខ្លាំងក្លា និងសមត្ថភាពវាយប្រហារតបតរបស់ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា ក្បួនព្យុហយាត្រានេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង សាកល្បងមីស៊ីលច្រើនបំផុតក្នុងរយៈពេលពេញមួយឆ្នាំ ដោយរំលោភលើទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កូរ៉េខាងជើង គំរាមបាញ់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥៦ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម