ព័ត៌មានអន្ដរជាតិ
ថៃ មានពលរដ្ឋស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅ តួកគី
ស្រ្តីជនជាតិថៃម្នាក់ ត្រូវបានគ្រួសារបញ្ជាក់ថា បាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីដ៏ធំ នៅប្រទេសតួកគីនាពេលថ្មីៗនេះ។

ការរញ្ជួយដីដែលបានវាយប្រហារប្រទេសតួកគី កាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈ បានសម្លាប់ស្ត្រីជនជាតិថៃអាយុ២៩ឆ្នាំឈ្មោះ Nong Dao។ Nong Dao ត្រូវបានគេរកឃើញនៅក្រោមអគារបាក់បែកក្នុងទីក្រុង Iskenderun។
បច្ចុប្បន្ន ស្ថានទូតថៃប្រចាំប្រទេសតួកគី បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរតួកគី ដើម្បីនាំយកសាកសពរបស់នាងត្រលប់មកស្រុកកំណើតរបស់នាងវិញ ក្នុងខេត្ត Chaiyaphum ភាគឦសានប្រទេសថៃ។
តាមការបញ្ជាក់ពីគ្រួសារ, Nong Dao បានធ្វើការជាអ្នកម៉ាស្សានៅប្រទេសហ្ស៊កដានីអស់រយៈពេលជាង៥ឆ្នាំ មុនពេលផ្លាស់ទៅធ្វើការនៅតួកគី បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ ចាប់ផ្តើមប្រសើរឡើង។

យោងតាមតួលេខគិតត្រឹមម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ, មនុស្សជាង ១៥០០០នាក់បានស្លាប់ និងរាប់ម៉ឺននាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ វាយប្រហារប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ។
លក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់ បូករួមទាំងកង្វះខាតសម្ភារបរិក្ខារធុនធ្ងន់ និងធនធានគួបផ្សំជាមួយនឹងផ្លូវដែលត្រូវបំផ្លិចបំផ្លាញ បានធ្វើឲ្យក្រុមជួយសង្គ្រោះ ជួបផលលំបាកក្នុងការបំពេញការងាររបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ ផ្ដល់ជំនួយដល់តួកគី ក្រោយប្រជាជនរបស់ខ្លួន ៤នាក់ ទទួលរងគ្រោះ

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?