ព័ត៌មានអន្ដរជាតិ
អាមេរិក រកឃើញឧបករណ៍ទំនើប សម្រាប់យកការណ៍ នៅក្នុងបាឡុងចិន (មានវីដេអូ)
រដ្ឋាភិបាលអាមេរិក បាននិយាយនៅថ្ងៃសុក្រទី០៩ខែកុម្ភៈថា បាឡុងចារកម្មរបស់ចិន ដែលអាមេរិកបាញ់ទម្លាក់លើមហាសមុទ្រអាត្លង់ទិកកាលពីចុងសប្តាហ៍មុន គឺផ្ទុកឧបករណ៍បច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពប្រមូលសញ្ញាទាក់ទង និងព័ត៌មានរសើបផ្សេងៗទៀត។

យោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស, ច្បាស់ណាស់ បាឡុងនេះ មានឧបករណ៍សម្រាប់ការស៊ើបការណ៍សម្ងាត់ រួមទាំងអង់តែនយ៉ាងច្រើន ដែលទំនងជាមានសមត្ថភាពប្រមូល និងទំនាក់ទំនងតាមទីតាំងភូមិសាស្ត្រនានាផងដែរ។
មន្ត្រីដដែលនិយាយថា បាឡុងនេះ ទំនងជាផ្នែកមួយនៃកម្មវិធីចារកម្មលើអាកាសដ៏ធំ ដែលប្រតិបត្តិការដោយយោធាចិន ហើយបានកំណត់គោលដៅនៅប្រទេសជាង១០ លើទ្វីបចំនួន៥។

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រី FBI ដែលចូលរួមក្នុងប្រតិបត្តិការរុករក និងពិនិត្យព័ស្តុតាងពីបាឡុងបាននិយាយនៅថ្ងៃសុក្រថា សម្ភារជាច្រើននៅតែស្ថិតក្នុងទឹក ហើយនឹងតម្រូវឲ្យក្រុមអ្នកមុជទឹកមកពីការិយាល័យនេះ និងកងទ័ពជើងទឹកអាមេរិក ប្រមូលឡើងគោក។
ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តការនេះ អាចត្រូវបានរំខានដោយសារបញ្ហាអាកាសធាតុ។

នៅទីក្រុងប៉េកាំង មុនពេលសហរដ្ឋអាមេរិកផ្តល់ព័ត៌មានថ្មី, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានទទូចម្តងហើយម្តងទៀតថា នេះជាបាឡុងឧតុនិយមស៊ីវិល ដែលបានហោះខុសផ្លូវ ហើយថា សហរដ្ឋអាមេរិកប្រតិកម្មខ្លាំងពេក ដោយការបាញ់ទម្លាក់វា។
លោកស្រី Mao បន្តថា “វាជាភាពគ្មានទំនួលខុសត្រូវ។ ការចោទប្រកាន់ចុងក្រោយនេះ អាចជាផ្នែកមួយនៃសង្គ្រាមព័ត៌មានរបស់ភាគីអាមេរិកប្រឆាំងនឹងប្រទេសចិន”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CBS
ចុចអាន៖ អាមេរិក និយាយថា ចិន បានបង្ហោះបាឡុងជាច្រើន លើទ្វីបចំនួន ៥ឯណោះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ