Connect with us

ព័ត៌មានអន្ដរជាតិ

USAID សន្យាផ្តល់ជំនួយ ៨៥លានដុល្លារទៅឲ្យ តួកគី និងស៊ីរី

បានផុស

នៅ

ទីភ្នាក់ងារជំនួយមនុស្សធម៌កំពូលនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយសង្គ្រោះជីវិតបន្ទាន់ក្នុងទំហំទឹកប្រាក់ ៨៥លានដុល្លារទៅឲ្យប្រទេសតួកគី និងស៊ីរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលនិធិរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងផ្គត់ផ្គង់ដល់ទីជម្រក គ្រឿងការពារអាកាសធាតុត្រជាក់ អាហារ ទឹកស្អាត និងការថែទាំសុខភាព។

ការសន្យានេះកើតឡើង ចំពេលប្រទេសជុំវិញពិភពលោក បានបញ្ជូនក្រុមស្វែងរក និងជំនួយទៅកាន់តំបន់ដែលមានមនុស្សជាង២ម៉ឺននាក់ ត្រូវបាត់បង់ជីវិត។

ក្រុមអ្នកជួយសង្គ្រោះនិយាយថា ការផ្គត់ផ្គង់គឺត្រូវការចាំបាច់ជាទីបំផុតនៅពេលនេះ បើមិនដូច្នេះទេ មនុស្សនឹងស្លាប់ដោយសារជំងឺផ្តាសាយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ USAID និយាយថា ខ្លួនក៏កំពុងផ្តល់ជំនួយផ្នែកអនាម័យ ដើម្បីរក្សាមនុស្សឲ្យមានសុវត្ថិភាព និងមានសុខភាពល្អផងដែរ។

នាយក​ USAID លោកស្រី Samantha Power

នាយកទីភ្នាក់ងារនេះគឺលោកស្រី Samantha Power បានដាក់ពង្រាយក្រុមឆ្លើយតបគ្រោះមហន្តរាយរួចហើយ ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការចេញពីទីក្រុង Adiyaman, Adana និង Ankara នៃប្រទេសតួកគី។

ក្រុមនេះមានបុគ្គលិកប្រហែល២០០នាក់ រួមទាំងអ្នកជំនាញការគ្រោះមហន្តរាយ បុគ្គលិកស្វែងរក និងជួយសង្គ្រោះចំនួន១៥៩នាក់ និងសត្វឆ្កែចំនួន១២ក្បាលផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទុក្ខជាន់ទុក្ខ! រញ្ជួយដីបណ្តាលឲ្យបាក់ទំនប់ទឹក ជន់លិចផ្ទះប្រជាជន ស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម