ព័ត៌មានអន្ដរជាតិ
តើយន្តហោះចម្បាំងប្រភេទណា ដែលអង់គ្លេសអាចបញ្ជូនទៅ អ៊ុយក្រែន បាន?
កាលពីប៉ុន្មានថ្ងៃមុននេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានពិចារណាអំពីថាតើយន្តហោះចម្បាំងប្រភេទណា ដែលទីក្រុងឡុងដ៍ អាចបញ្ជូនទៅឲ្យអ៊ុយក្រែនបាន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងកៀវ ក្នុងការទប់ទល់ជាមួយរុស្ស៊ី។

ពេលនោះ នាយករដ្ឋមន្ត្រីរូបនេះ បានស្នើឲ្យរដ្ឋមន្ត្រីការពារជាតិ Ben Wallace ពិនិត្យថាតើយន្តហោះប្រភេទណាដែលចក្រភពអង់គ្លេសអាចផ្តល់ទៅឲ្យទីក្រុងកៀវបាន។
នេះគឺឆ្លើយតបទៅនឹងការអង្វរកររបស់លោក Volodymyr Zelensky សុំឲ្យសម្ព័ន្ធមិត្តលោកខាងលិច ផ្តល់ការគាំទ្រផ្លូវអាកាស។

ដូច្នេះ តើយន្តហោះចម្បាំងប្រភេទណាដែលអង់គ្លេសមាននាពេលបច្ចុប្បន្ន ហើយអាចបញ្ជូនទៅអ៊ុយក្រែនបាន?
យន្តហោះចម្បាំងព្យុះទីហ្វុង

អតីតនាយករដ្ឋមន្ត្រីលោក Boris Johnson បានកត់សម្គាល់ថា ចក្រភពអង់គ្លេសបច្ចុប្បន្នមានយន្តហោះ ព្យុះទីហ្វុង ជាង១០០គ្រឿង ខណៈលោកតម្រូវឲ្យផ្តល់ទៅទីក្រុង កៀវ។
ព្យុះទីហ្វុង ត្រូវបានពិពណ៌នាដោយកងទ័ពអាកាសអង់គ្លេស ថាជាយន្តហោះចម្បាំងពហុមុខងារ ដែលមានសមត្ថភាពខ្ពស់ និងរហ័សរហួនបំផុត។
វាមានល្បឿនអតិបរមា ២២២២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះហើរបានខ្ពស់ ក្នុងកម្ពស់រហូតដល់ ១៦.៧គីឡូម៉ែត្រពីដី។
ក្នុងចំណោមគ្រឿងសព្វាវុធរបស់វា ព្យុះទីហ្វុង អាចផ្ទុកមីស៊ីលបាញ់ពីអាកាសទៅអាកាស Meteor, គ្រាប់បែក Paveway និងមីស៊ីលបាញ់ពីអាកាសមកដី Storm Shadow និង Brimstone។
យន្តហោះចម្បាំង F-35

យន្តហោះចម្បាំង F-35 Lightning មានឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងបច្ចេកវិទ្យាបំបាំងកាយ ដែលមានន័យថា វាអាចត្រូវបានប្រើនៅក្នុងការឈ្លបយកការណ៍ ក៏ដូចជាតួនាទីផ្សេងៗទៀតផងដែរ។
វាអាចបំបាំងកាយនៅក្នុងដែនអាកាសដែលមានអរិភាព ហើយអាចចែករំលែកព័ត៌មានដោយប្រើតំណទិន្នន័យសុវត្ថិភាព។
សមត្ថភាពហោះឡើង និងចុះចតដោយបញ្ឈររយៈពេលខ្លីរបស់វា អនុញ្ញាតឲ្យវា ហោះចេញពីនាវាផ្ទុកយន្តហោះ Queen Elizabeth ក៏ដូចជានាវាស្រដៀងគ្នានៃប្រទេសផ្សេងទៀត និងផ្លូវយន្តហោះខ្លីៗផងដែរ។
វាអាចហោះហើរក្នុងល្បឿនអតិបរមា ១៩៧៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈកម្ពស់អតិបរមា ១៥គីឡូម៉ែត្រ ខណៈរង្វង់នៃការប្រយុទ្ធគឺ ៨៣៣គីឡូម៉ែត្រ។
ជាធម្មតា F-35 ត្រូវបានបំពាក់ដោយមីស៊ីលបាញ់ពីអាកាសទៅអាកាសចំនួនពីរគ្រាប់ និងគ្រាប់បែកចំនួនពីរគ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី គំរាមឆ្លើយតបធ្វើឲ្យពិភពលោកទាំងមូលជួបផលវិបាក បើសិន អង់គ្លេស ផ្តល់យន្តហោះចម្បាំងឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ