Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មកូរ៉េខាងជើង ជុំវិញសកម្មភាព cyber លួចលុយ

បានផុស

នៅ

កូរ៉េខាងត្បូង​ ​ប្រកាស​ដាក់​ទណ្ឌកម្មដោយ​ឯករាជ្យ​​លើ​កូរ៉េ​ខាង​ជើង​ជុំវិញបញ្ហា​សកម្មភាព​អ៊ីនធឺណិត​ខុស​ច្បាប់​ ដោយសង្ស័យជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិត និងកម្មវិធីទាក់ទងការលួចរូបិយប័ណ្ណគ្រីបតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្មនេះផ្តោតលើអ្នកជំនាញបច្ចេកវិទ្យាកូរ៉េខាងជើងបួននាក់ រួមទាំង Hacker និងអង្គការចំនួនប្រាំពីរ រួមទាំងអ្នកដែលស្ថិតនៅក្រោមទីភ្នាក់ងារស៊ើបការណ៍យោធាកូរ៉េខាងជើងផងដែរ។

ទណ្ឌកម្មនេះ ផ្តោតសំខាន់លើបទល្មើសលើប្រព័ន្ធបច្ចេកវិទ្យា Cyber ដែលពួកគេលួចលុយ ដើម្បី​យកទៅអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់លោកគីមជុងអ៊ុន។ វិធានការនេះ នឹងហាមឃាត់ប្រតិបត្តិការហិរញ្ញវត្ថុដែលជាគោលដៅត្រូវទទួលទណ្ឌកម្ម។​

របាយការណ៍ដាក់ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានលួចទ្រព្យសម្បត្តិរូបិយប័ណ្ណគ្រីបតូនៅឆ្នាំ ២០២២ ច្រើនជាងឆ្នាំណាៗទាំងអស់។ ក្នងនោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បង្ហាញថា ទ្រព្យសម្បត្តិដែលលួចបាន អាចមានប្រហែល ១ពាន់លានដុល្លារ។

ដោយឡែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងអាមេរិកកាលពីថ្ងៃសុក្រ បានបង្ហាញអាសយដ្ឋានរបស់អង្គភាពដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិតដែលជាផ្នែកមួយនៃការលួចលុយរូបិយប័ណ្ណសកលដោយ​ Hacker កូរ៉េខាងជើង។

គួរបញ្ជាក់ថា នេះជាការដាក់ទណ្ឌកម្មឯករាជ្យលើកទី៣ លើកូរ៉េខាងជើង ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតី Yoon Suk-yeol។

ប្រែសម្រួលដោយ៖ នាង រតនៈ

ប្រភព៖ NHK

ចុចអានបន្ទាប់៖ លោក Zelensky ថា សម្ព័ន្ធមិត្ត អឺរ៉ុប ត្រៀមបញ្ជូនយន្តហោះឲ្យ អ៊ុយក្រែន រួចហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម