ព័ត៌មានអន្ដរជាតិ
អាមេរិក បាញ់ទម្លាក់វត្ថុ ហោះក្នុងរយៈកម្ពស់ខ្ពស់មួយទៀត នៅរដ្ឋ Alaska
សេតវិមានបាននិយាយនៅថ្ងៃសៅរ៍ទី១១ខែកុម្ភៈនេះថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាឲ្យយន្តហោះចម្បាំង F-22 បាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណនៅរដ្ឋ Alaska។

អ្នកនាំពាក្យ John Kirby និយាយថា វត្ថុគ្មានមនុស្សបើកនេះ គឺមានទំហំប៉ុនរថយន្តធុនតូច និងហោះក្នុងរយៈកម្ពស់ខ្ពស់ ១២០០០ម៉ែត្រ ហើយបង្កការគំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល។
ទោះបីជាយ៉ាងណាក៏ដោយ គោលបំណង និងប្រភពដើមរបស់វត្ថុនេះ មិនត្រូវបានគេដឹងច្បាស់ទេ។

រឿងនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីយោធាអាមេរិក បាញ់ទម្លាក់បាឡុងរបស់ចិននៅលើដែនទឹកសហរដ្ឋអាមេរិក។
ឧទ្ធម្ភាគចក្រ និងយន្តហោះដឹកជញ្ជូន ត្រូវបានបញ្ជូនទៅដើម្បីប្រមូលកម្ទេចកម្ទីពីក្នុងទឹកនៃសមុទ្រ Beaufort។

លោក Kirby និយាយថា “យើងមិនដឹងថាអ្នកណាជាម្ចាស់វាទេ ហើយមិនដឹងថាតើវាជាកម្មសិទ្ធិរបស់រដ្ឋ ឬសាជីវកម្ម ឬជាកម្មសិទ្ធិឯកជននោះឡើយ”។
វត្ថុនេះត្រូវបានគេប្រទះឃើញជាលើកដំបូងកាលពីយប់ថ្ងៃព្រហស្បតិ៍ បើទោះជាមន្ត្រីមិនបានបញ្ជាក់ពីម៉ោងច្បាស់ៗក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក រកឃើញឧបករណ៍ទំនើប សម្រាប់យកការណ៍ នៅក្នុងបាឡុងចិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ