ព័ត៌មានអន្ដរជាតិ
តួលេខមនុស្សស្លាប់ ក្នុងគ្រោះរញ្ជួយដី តួកគី-ស៊ីរី កើនលើស ២៣០០០នាក់
ចំនួនមនុស្សស្លាប់បន្ទាប់ពីការរញ្ជួយដី ដែលវាយប្រហារប្រទេសតួកគី និងស៊ីរីក្នុងសប្តាហ៍នេះបានកើនឡើងដល់ ២៣៧២៦នាក់ហើយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគីលោក Fahrettin Koca បាននិយាយថា នៅក្នុងប្រទេសតួកគី ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២០២១៣នាក់ ខណៈ៨០០៥២នាក់ទៀតរងរបួស។
ចំណែកក្រុមការពារជនស៊ីវិល មួកស បានឲ្យដឹងថា ចំនួនមនុស្សស្លាប់សរុបនៅក្នុងប្រទេសស៊ីរីបានកើនដល់ ៣៣៨៤នាក់។ ក្នុងនោះ ២១៦៦នាក់ ស្លាប់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម និង១៣៤៧នាក់ ក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី។

ចំនួនអ្នករងរបួសនៅក្នុងប្រទេសស៊ីរីនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ទាំងអស់មានចំនួន 5,245 នាក់ ជាមួយនឹង 2,295 នាក់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និង 2,950 នៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាម។
រីឯចំនួនមនុស្សរងរបួសទាំងអស់នៅក្នុងប្រទេសស៊ីរី គឺ ៥២៤៥នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ មនុស្សស្លាប់កើនលើស ២ម៉ឺននាក់ហើយ ក្នុងគ្រោះរញ្ជួយដី តួកគី-ស៊ីរី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ