Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ សាកល្បងមីស៊ីល​នុយក្លេអ៊ែរ ផ្ញើសារទៅ ពិភពលោក

បានផុស

នៅ

កងទ័ពអាកាសអាមេរិកបាននិយាយនៅថ្ងៃសៅរ៍ទី១១ខែកុម្ភៈថា ការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប Minuteman III (ICBM) កាលពីល្ងាចថ្ងៃសុក្រ គឺជាការសាកល្បងនៃការត្រៀមលក្ខណៈអាវុធនុយក្លេអ៊ែរ និងជាសារមួយទៅកាន់ពិភពលោក។

យោងតាមយោធា, មីស៊ីលដែលមានមូលដ្ឋានលើដីគោក ត្រូវបានបាញ់នៅម៉ោង១១យប់ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងសកម្មភាពជាមួយគោលបំណងបង្ហាញថា កម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកគឺមានសុវត្ថិភាព សន្តិសុខ អាចទុកចិត្តបាន និងមានប្រសិទ្ធភាព។

មីស៊ីលនេះបាន​​ធ្លាក់​នៅ​​តំបន់ Kwajalein Atoll លើ​កោះ Marshall ចម្ងាយ​ប្រហែល ៦៨០០ គីឡូម៉ែត្រពីទីតាំងបាញ់ចេញ។

ប្រធាន​ទីបញ្ជាការវាយប្រហារ​សកល​របស់កងទ័ពអាកាសអាមេរិក ឧត្តមសេនីយ៍ Thomas Bussiere បាននិយាយក្នុង​សេចក្តីថ្លែងការណ៍មួយថា “ការបាញ់សាកល្បងនេះ បង្ហាញពីគោលបំណងបេសកកម្មកំញើញរបស់យើងនៅលើឆាកពិភពលោក ដោយធានាដល់ប្រទេសជាតិ និងសម្ព័ន្ធមិត្តរបស់យើងថា អាវុធរបស់យើងមានសមត្ថភាព ហើយកងទ័ពអាកាសរបស់យើងបានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងកិច្ចការពារសន្តិភាពនៅទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ​”។

ឧត្តមសេនីយ៍ Thomas Bussiere
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបាញ់បង្ហោះនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បង្ហាញមីស៊ីលអន្តរទ្វីប Hwasong-17 របស់ខ្លួន ហើយកងទ័ពអាកាសអាមេរិកបានបាញ់ទម្លាក់ បាឡុងចារកម្មរបស់ចិនដែលបានហោះឆ្លងកាត់តំបន់អាមេរិកខាងជើង។

គួរបញ្ជាក់ថា មីស៊ីលអន្តរទ្វីប Minuteman III បានចូលបម្រើការក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយដាក់បញ្ចូលក្នុងកម្លាំងនុយក្លេអ៊ែរមុខបី របស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Biden ថា មីស៊ីល ដែលវាយប្រហារប៉ូឡូញ មិនទំនងជាបាញ់ចេញពី រុស្ស៊ី ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម