ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសមហាសំណាង ត្រូវសង្គ្រោះបានពីក្រោមគំនរបាក់បែក ក្រោយជាប់ ៤ថ្ងៃ
ក្រុមអ្នកជួយសង្គ្រោះ បានទាញមនុស្សនៅរស់៤នាក់ រួមទាំងក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ផងដែរ ចេញពីគំនរបាក់បែកក្នុងប្រទេសស៊ីរីកាលពីថ្ងៃសុក្រទី១០ខែកុម្ភៈ ពោលគឺបួនថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា បានសម្លាប់មនុស្សជាង២៣០០០នាក់ នៅក្នុងប្រទេសស៊ីរី និងតួកគី។
ក្រុមអ្នកស្ម័គ្រចិត្ដនៅទីក្រុង Jandairis ភាគពាយព្យដែលកាន់កាប់ដោយក្រុមឧទ្ទាម បានទាញកុមារាឈ្មោះ Musa Hmeidi ពីក្រោមគំនរអគារបាក់បែក ខណៈអ្នកស្រុកមានការភ្ញាក់ផ្អើលនិងអបអរសាទរ។
ទន្ទឹមនោះ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ផ្សាយថា នៅក្នុងទីក្រុង Jableh ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ក្រុមសង្គ្រោះបន្ទាន់ក៏បានទាញមនុស្សបីនាក់ទាំងនៅរស់ ចេញពីគំនរបាក់បែកផងដែរ។
ការរកឃើញនេះគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈអ្នកជំនាញនិយាយថា ជាទូទៅ កម្រមានអ្នកអាចនៅរស់រានមានជីវិតបានណាស់ ក្រោយផុត៣ថ្ងៃនៃប្រតិបត្តិការសង្គ្រោះបន្ទាន់បន្ទាប់ពីគ្រោះមហន្តរាយដ៏ធំបែបនេះ។
គួរបញ្ជាក់ថា ការរញ្ជួយដីដ៏ធំនៅក្នុងប្រទេសតួកគី និងស៊ីរី គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងតំបន់នារយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទារិកាជីវិតថ្លៃកើតក្រោមគំនរបាក់បែក ត្រូវគេដាក់ឈ្មោះឲ្យ ខណៈមនុស្សរាប់ពាន់នាក់ សុំយកទៅចិញ្ចឹម
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ