ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កាត់បន្ថយផលិតប្រេង ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ខណៈទាហានកំពុងបន្តប្រយុទ្ធនៅ អ៊ុយក្រែន
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីនឹងកាត់បន្ថយការផលិតប្រេងប្រហែល ៥ ភាគរយនៅក្នុងខែមីនា ឬស្មើនឹងចំនួន ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ហើយចំពោះប្រទេសណាដែលកំណត់តម្លៃប្រេងលើរុស្ស៊ី នឹងត្រូវកាត់ផ្តាច់ទាំងស្រុងតែម្ដង ។
ការប្រកាសនេះបានកើតឡើង ស្របពេលដែលមានការវាយលុកថ្មីរបស់កងកម្លាំងរុស្ស៊ីនៅសមរភូមិទូទាំងតំបន់ធំៗនៃប្រទេសអ៊ុយក្រែន ។
មេដឹកនាំនៅទីក្រុងកៀវបាននិយាយថា ពួកគេបានឃើញកាំជ្រួចមីស៊ីលចំនួន ៧១ គ្រាប់ និងអាចបាញ់ទម្លាក់ចំនួន ៦១ គ្រាប់ ហើយមីស៊ីលមួយចំនួនបានហោះចូលទៅក្នុងដែនអាកាសនៃប្រទេសម៉ុលដាវី និងរ៉ូម៉ានីផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា “នេះបង្ហាញឲ្យឃើញជាថ្មីម្តងទៀតថា រុស្ស៊ីមិនយល់ពីព្រំដែនប្រទេសណាមួយទេ ដូច្នេះយើងត្រូវតែការការពារអ៊ុយក្រែន រួមទាំងការពារអឺរ៉ុប និងពិភពលោកទាំងមូលផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ