ព័ត៌មានអន្ដរជាតិ
តារាហូលីវូដ Angelina Jolie ចេញមុខសុំការបរិច្ចាគជួយដល់តួកគី និងស៊ីរី
កំពូលតារាហូលីវូដ Angelina Jolie បានអំពាវនាវកាលពីថ្ងៃសៅរ៍ម្សិលមិញ សុំឱ្យមានការបរិច្ចាគទៅ តួកគី និងស៊ីរី បន្ទាប់ពីប្រទេសទាំងពីររងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ កាលពីដើមសប្តាហ៍នេះ។
តារាស្រីវ័យ ៤៧ឆ្នាំរូបនេះ ថ្លែងនៅលើបណ្ដាញ Instagram ថា ខ្លួនមានសេចក្ដីក្រៀមក្រំយ៉ាងខ្លាំង ក្រោយឃើញសោកនាដកម្មនៅ តួកគី និងស៊ីរី ហើយនាងបានស្នើសុំផ្ដល់ការបរិច្ចាគគ្រប់ទម្រង់ ដើម្បីជួយដល់ក្រុមអ្នកសង្គ្រោះ និងជនរងគ្រោះទាំងអស់។
គួររំលឹកថា ប្រទេសតួកគី និងស៊ីរី បានរងការរញ្ជួយដីកម្រិត ៧.៧ និង ៧.៦រ៉ិចទ័រ ដែលស្ថិតនៅកណ្តាលទីក្រុង Kahramanmaras បង្កឱ្យប៉ះពាល់ដល់មនុស្សជាង ១៣លាននាក់ នៅក្នុងខេត្តចំនួន ១០។ ជាមួយគ្នានោះ ប្រទេសជាច្រើនក្នុងតំបន់ រួមទាំងប្រទេសស៊ីរី និងលីបង់ ក៏បានទទួលការរញ្ជួយដីខ្លាំងផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ ក្មេងប្រុសមហាសំណាង ត្រូវសង្គ្រោះបានពីក្រោមគំនរបាក់បែក ក្រោយជាប់ ៤ថ្ងៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់