ព័ត៌មានអន្ដរជាតិ
តួកគី ចាប់ខ្លួនអ្នកម៉ៅការសំណង់ជាង ១០០ នាក់ បន្ទាប់ពីគ្រោះរញ្ជួយដី (មានវីដេអូ)
មន្ត្រីតួកគីបានចាប់ខ្លួន ឬចេញដីកាចាប់ខ្លួន ចំពោះអ្នកជាប់ពាក់ព័ន្ធក្នុងការសាងសង់អគារដែលបាក់រលំ និងសង្កត់ម្ចាស់កម្មសិទ្ធិក្នុងគ្រោះរញ្ជួយដីសម្លាប់មនុស្សកាលពីសប្តាហ៍មុន។
មនុស្សប្រហែល១៣០នាក់ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការសាងសង់អគារដែលដួលរលំ អំឡុងគ្រោះរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសតួកគី។
ថ្វីបើតាមច្បាប់ ប្រទេសនេះ តម្រូវឲ្យមេការសំណាង់ត្រូវបំពេញតាមស្តង់ដារវិស្វកម្មរញ្ជួយដីមុនពេលសាងសង់អគារក៏ដោយ ប៉ុន្តែលក្ខខណ្ឌនេះកម្រនឹងត្រូវបានអនុវត្តណាស់។
កាលពីថ្ងៃអាទិត្យ លោកអនុប្រធានាធិបតី Fuat Oktay និយាយថា ដីកាត្រូវបានចេញ សម្រាប់ការឃុំខ្លួនមនុស្សចំនួន១៣១នាក់ ដែលសង្ស័យថាជាអ្នកទទួលខុសត្រូវចំពោះការដួលរលំអគារ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្តេជ្ញាថា នឹងផ្តន្ទាទោសជនទាំងឡាយណាដែលទទួលខុសត្រូវ ហើយរដ្ឋអាជ្ញាបានចាប់ផ្តើមប្រមូលសំណាកអគារ សម្រាប់យកធ្វើជាព័ស្តុតាងលើសម្ភារប្រើប្រាស់ក្នុងសំណង់។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu, អាជ្ញាធរនៅក្នុងខេត្ត Gaziantep ក៏បានចាប់ខ្លួនមនុស្សពីរនាក់ផងដែរ ដែលត្រូវបានគេសង្ស័យថាបានកាត់សសរអគារ ដើម្បីឲ្យអគារនោះអាចធ្វើបន្ទប់បន្ថែមបាន។
ឥឡូវ ក្រសួងយុត្តិធម៌បានប្រកាសពីគម្រោងបង្កើតការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរញ្ជួយដី។ ការិយាល័យនេះ នឹងកំណត់អត្តសញ្ញាណអ្នកម៉ៅការ និងអ្នកផ្សេងទៀតដែលទទួលខុសត្រូវលើការងារសាងសង់ ប្រមូលព័ស្តុតាង ណែនាំអ្នកជំនាញ ស្ថាបត្យករ ភូគព្ភវិទូ និងវិស្វករ និងពិនិត្យលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតកាន់កាប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ក្មេងប្រុសមហាសំណាង ត្រូវសង្គ្រោះបានពីក្រោមគំនរបាក់បែក ក្រោយជាប់ ៤ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ