Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស កំពុងចរចាផែនការផលិតអាវុធរបស់ខ្លួននៅទឹកដី អ៊ុយក្រែន

បានផុស

នៅ

មន្ត្រីឧស្សាហកម្មការពារជាតិរបស់ចក្រភពអង់គ្លេសកំពុងពិភាក្សាជាមួយសមភាគីអ៊ុយក្រែន អំពីផែនការផលិតអាវុធរបស់អង់គ្លេសនៅទឹកដីអ៊ុយក្រែន ដើម្បីបង្ហាញពីការពង្រឹងទំនាក់ទំនងរបស់ទីក្រុងកៀវ រួមជាមួយទាំងទីក្រុងឡុងដ៍ និងអង្គការណាតូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតអង់គ្លេសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយកប្រតិបត្តិរបស់ចក្រភពអង់គ្លេសបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនជាមួយនឹងគោលបំណងនៃការបណ្តាក់ទុនរួមគ្នា សម្រាប់ការផលិតអាវុធ និងយានប្រយុទ្ធដែលមានអាជ្ញាប័ណ្ណ ។

បន្ថែមពីលើនេះ កាសែតបានរាយការណ៍ថា ក្រុមហ៊ុនការពារជាតិអឺរ៉ុបផ្សេងទៀតក៏កំពុងចរចាជាមួយទីក្រុងកៀវលើបញ្ហានេះផងដែរ ដោយសារតែពួកគេមិនចង់ឃើញក្រុមហ៊ុនអង់គ្លេសចាញ់ដៃគូប្រកួតប្រជែងរបស់បារាំង និងអាល្លឺម៉ង់ ។

កាសែតបានបន្ថែមថា អ៊ុយក្រែនធ្លាប់ផលិតអាវុធធុនតូចរបស់អ៊ីស្រាអែល និងអាមេរិកមួយចំនួន ដូចជា កាំភ្លើង និងកែកុនរថក្រោះមួយចំនួនរបស់ខ្លួនដើម្បីបញ្ចូលគ្រឿងអេឡិចត្រូនិករបស់អ៊ីស្រាអែល ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងកៀវចង់ផលិតកាំភ្លើងធំ យានប្រយុទ្ធ និងអាវុធដែលរចនាដោយលោកខាងលិច ជាជាងចំណាយលុយទិញអាវុធទាំងនោះ ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនមក បណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់ប្រព័ន្ធអាវុធជាច្រើនប្រភេទទៅឲ្យទីក្រុងកៀវ ដោយក្នុងនោះរួមទាំងមីស៊ីលការពារដែនអាកាស ប្រព័ន្ធជើងទម្របាញ់រ៉ុកកែត រថក្រោះ កាំភ្លើងធំ និងកាំភ្លើងប្រឆាំងយន្តហោះជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ដឹងទេ តាំងពីផ្ទុះប្រតិបត្តិការសឹករបស់ រុស្ស៊ី មក លោក Zelensky ធ្វើដំណើរ ទៅប្រទេសណាខ្លះហើយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម