Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់ក្រុមហ៊ុនបច្ចេកវិទ្យា ចិន ចំនួន ៦ ចូលក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធ​ករណីបាឡុងហោះ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មអាមេរិកបានកំណត់ដាក់ក្រុមហ៊ុនបច្ចេកវិទ្យា និងទេសចរណ៍ចិនចំនួន​ ៦ ចូលក្នុងបញ្ជី្ខខ្មៅរបស់ខ្លួន បន្ទាប់ពីហេតុការណ៍បាញ់ទម្លាក់បាឡុងហោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទាំង ៦ ដែលត្រូវជាប់ក្នុងបញ្ជីខ្មៅនោះ រួមមានក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Beijing Nanjiang, ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិក វិទ្យាស្ថានស្រាវជ្រាវ ETG, ក្រុមហ៊ុនបច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ Dongguan Lingkong, ក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសចរណ៍ Eagles Men, ក្រុមហ៊ុនបច្ចេកវិទ្យាអាកាសចរណ៍ Guangzhou Tian-Hai-Xiang និងក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសចរណ៍ Shanxi Eagles Men ។

អាមេរិកនិយាយថា ក្រុមហ៊ុន និងវិទ្យាស្ថានស្រាវជ្រាវទាំង ៦ នេះគឺកំពុងតែគាំទ្រកិច្ចខិតខំប្រឹងប្រែងទំនើបកម្មយោធាចិន ជាពិសេសកម្មវិធីអវកាសរបស់កងទ័ពរំដោះប្រជាជន (PLA) រួមទាំងនាវាអាកាស និងបាឡុងហោះ ។

ជាមួយគ្នានោះ សារព័ត៌មាន Reuters ក៏បានចុះផ្សាយកាលពីពេលថ្មីៗនេះដែរថា អាមេរិកគ្រោងនឹងហាមឃាត់ការវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន និងបង្កើនការត្រួតពិនិត្យទៅលើក្រុមហ៊ុនដទៃទៀត ដើម្បីបង្ក្រាបការវិនិយោគរបស់សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងផ្នែកដ៏រសើបរបស់ចិន ។

ចំពោះបញ្ហាជុំវិញបាឡុង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់ប្រកាន់លើជំហ​រថា ការដែលបាឡុងហោះចូលក្នុងទឹកដីអាមេរិកនេះ វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ ដោយចិនមិនមានចេតនា​ណាមួយឡើយ។

លោកស្រី Mao Ning

ដោយឡែកលោក He Weiwen អតីតមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមចិន លើកឡើងថា ករណីបាឡុងនេះ​ គឺជាលេសមួយដែលអាមេរិកអាចប្រើក្នុងការគៀបសង្កត់លើក្រុមហ៊ុនចិន ។

ផ្តោតជាមួយបញ្ហាបញ្ជីខ្មៅនេះ លោក Li Yong អនុប្រធានគណៈកម្មាធិការអ្នកជំនាញនៃសមាគមពាណិជ្ជកម្មអន្តរជាតិចិនប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃអាទិត្យថា អ្វីៗទាំងអស់ដែលអាមេរិកធ្វើ គឺមិនអំណោយផលទេ ផ្ទុយមកវិញ វា​ធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ។

គួរកត់សម្គាល់ថា ប៉ុន្មានខែកន្លងមកនេះ អាមេរិក ហាក់បីដូចជាច្របាច់ ក ក្រុមហ៊ុនបច្ចេកវិទ្យាចិនយ៉ាងខ្លាំង​ រួមមានការបញ្ឈប់មិនឲ្យក្រុមហ៊ុនអាមេរិកនាំចេញទំនិញទៅកាន់ក្រុមហ៊ុន Huawei និងការបង្ខិតបង្ខំឲ្យរដ្ឋាភិបាលហូឡង់ និងជប៉ុនចូលរួមជាមួយអាមេរិកកំណត់ការនាំចេញបន្ទះឈីបកម្រិតខ្ពស់ឲ្យក្រុមហ៊ុនចិនជាដើម ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Global Times

ចុចអាន ៖ អង់គ្លេស កំពុងចរចាផែនការផលិតអាវុធរបស់ខ្លួននៅទឹកដី អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មនុស្ស​រង​របួស​២៧​នាក់ ព្រោះ​រញ្ជួយដី​កម្រិត ៦,៤​រ៉ិចទ័រ​នៅ​តៃវ៉ាន់

សេចក្ដីជូនដំណឹង៤ នាទីutes មុន

លោក បណ្ឌិត អុិន ចាន់នី លើកទឹកចិត្តអតិថិជនប្រើ«អេស៊ី ស៊ូភើអេប» ដើម្បីទទួលបានសេវាកម្មថ្មីៗទំនើបទាន់សម័យ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យ៖ អធិការកិច្ចការងារនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹងចំពោះរោងចក្រអនុវត្តមិនបានត្រឹមត្រូវ

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញមន្ត្រីមណ្ឌលសុខភាពបម្រើសេវាសុខភាពជូនក្រុមគ្រួសារយុទ្ធជនប្រកបដោយគុណភាព

Sokha Hotels

ព័ត៌មានពេញនិយម