Connect with us

ព័ត៌មានអន្ដរជាតិ

នៅថ្ងៃបញ្ចប់សមាជបក្ស លោក គីម ជុងអ៊ុន នៅតែផ្ដោតសំខាន់សកម្មភាពមួយនេះ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានអំណាចយោធាខ្លាំងបំផុត និងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរកាន់តែខ្លាំងឡើង ខណៈដែលសមាជបក្សកាន់អំណាចដ៏កម្រមួយបានឈានដល់ទីបញ្ចប់ បន្ទាប់ពីការពិភាក្សាគោលនយោបាយអស់រយៈពេល ៨ ថ្ងៃ ។

សមាជគណបក្សលើកទី ៨ មានរយៈពេលតិចជាងពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានចូលកាន់តំណែង និងចំពេលមានកិច្ចចរចាដ៏យូរអង្វែងមួយក្នុងគោលបំណងដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។

ដោយដកស្រង់សម្ដីដោយ KCNA លោក គីម បាននិយាយនៅចុងបញ្ចប់នៃសមាជថា “យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបង្កើនការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរបន្ថែមទៀតនៅពេលដែលយើងកសាងសមត្ថភាពយោធាខ្លាំងបំផុត” ។

ទន្ទឹមនោះលោក គីម បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងពង្រីកសមត្ថភាពយោធាដើម្បីការពារប្រទេសឲ្យកាន់តែប្រសើរ និងបានអំពាវនាវឲ្យដាក់សមត្ថភាពការពារជាតិនៅកម្រិតខ្ពស់ជាងនេះ ។

ចាប់តាំងពីការប្រកាសផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចាប់ផ្តើមពីឆ្នាំ ២០១៨ មក លោក គីម បានអំពាវនាវឲ្យបន្តផលិតអាវុធនុយក្លេអ៊ែរនៅឯឃ្លាំងអាវុធរបស់គាត់ បាញ់មីស៊ីលតូចៗ និងបានបង្ហាញអ្វីដែលជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ធំបំផុតរបស់កូរ៉េខាងជើងនៅឯព្យុហយាត្រាមួយកាលពីខែតុលាឆ្នាំមុន ។

គួរបញ្ជាក់ថា សមាជដែលបានដំណើរការអស់រយៈពេល ៨ ថ្ងៃនៅទីក្រុងព្យុងយ៉ាងគឺជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦ ហើយបានចាប់ផ្ដើមលើកដំបូងបំផុតតាំងពីឆ្នាំ ១៩៨០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ លោក គីម ជុងអ៊ុន ទទួលបានមុខតំណែងស្នងឪពុក

ចុចអាន ៖ គីម ជុងអ៊ុន៖ ទោះអ្នកណាកាន់អំណាចក៏ដោយ អាមេរិកនៅតែជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋបាលខេត្តសៀមរាប ស្នើដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល បន្តគំាទ្រ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

សរុ​បការ​ខូចខាតពី​គ្រោះ​រញ្ជួយដីនៅមីយ៉ាន់ម៉ាមានជាង​​១.៨ ពាន់​លានដុល្លារ

នយោបាយ២០ នាទីutes មុន

ព្រឹទ្ធសភាសិក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសមាជិករបស់ខ្លួនកាន់តែសកម្មជាមួយអង្គបោះឆ្នោត

ព័ត៌មានជាតិ៣០ នាទីutes មុន

ផ្លូវថ្មើរជើង (Walk Street) សប្តាហ៍នេះ នឹងមានការសម្តែងល្ខោនខោល និងល្ខោនបាសាក់

សេដ្ឋកិច្ច៣៥ នាទីutes មុន

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ពីស្គន់-កំពង់​ចាម គ្រោងបញ្ចប់នៅឆ្នាំ ២០២៦

Sokha Hotels

ព័ត៌មានពេញនិយម