ព័ត៌មានអន្ដរជាតិ
កុមារកាន់តែច្រើន ត្រូវបានជួយសង្គ្រោះពីក្រោមគំនរថ្ម ក្រោយរយៈពេល ៦ថ្ងៃ
ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសតួកគី និងស៊ីរី បានបន្តទាញក្មេងៗនៅរស់ចេញពីគំនរបាក់បែក ពោលគឺមានរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។

គិតត្រឹមរសៀលថ្ងៃចន្ទទី១៣ខែកុម្ភៈ មានមនុស្សជាង៣ម៉ឺននាក់ហើយដែលបានស្លាប់ និង៩៣០០០នាក់ទៀតរងរបួស ចាប់តាំងពីការរញ្ជួយដីដ៏ធំចំនួនពីរលើក ដែលមួយលើកមានកម្រិតដល់ទៅ៧.៨រ៉ិចទ័រ បានវាយប្រហារតំបន់ព្រំដែនរវាងប្រទេសទាំងពីរកាលពីថ្ងៃចន្ទសប្តាហ៍មុន។
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ក្មេងៗជាច្រើន ដែលខ្លះមានអាយុត្រឹម៧ខែ ត្រូវបានទាញចេញពីអគារបាក់រលំកាលពីចុងសប្តាហ៍ ដោយក្នុងនោះមានខ្លះបានស៊ូទ្រាំរហូតដល់១៥០ម៉ោងនៅក្រោមគំនរថ្ម។

កុមារីម្នាក់ឈ្មោះ Cudi អាយុ១០ឆ្នាំ ត្រូវបានទាញចេញពីចន្លោះដ៏តូចចង្អៀតនៅក្នុងខេត្ត Hatay ភាគខាងត្បូងប្រទេសតួកគី។ នាងបានជាប់ក្រោមគំនរថ្មអស់រយៈពេល១៤៧ម៉ោងមកហើយ។
នៅកន្លែងផ្សេងក្នុងខេត្តដដែលនេះ ទារកអាយុប្រាំពីរខែឈ្មោះ Hamza ត្រូវបានទាញចេញពីគំនរបាក់បែកកាលពីថ្ងៃសៅរ៍ ហើយនៅថ្ងៃអាទិត្យ កុមារីអាយុ២ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះពីកម្ទេចកម្ទី និងបានផ្តល់អុកស៊ីសែនដើម្បីជួយដល់ការដកដង្ហើម។

ចំណែកនៅកណ្តាលខេត្ត Hatay បុរសម្នាក់ និងកូនស្រីអាយុប្រាំឆ្នាំរបស់គាត់ឈ្មោះ Emira ក៏ត្រូវបានជួយសង្គ្រោះពីអគារដែលបាក់រលំផងដែរ។
វេជ្ជបណ្ឌិត Jarone Lee អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់ និងគ្រោះមហន្តរាយនៅមន្ទីរពេទ្យ Massachusetts General Hospital បាននិយាយថា “ជាធម្មតា គេកម្រនឹងរកឃើញអ្នកនៅរស់រានមានជីវិតណាស់បន្ទាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧នៃការជាប់ក្រោមអគារបាក់បែក ហើយក្រុមស្វែងរក និងជួយសង្គ្រោះភាគច្រើននឹងពិចារណាបញ្ឈប់ប្រតិបត្តិការនៅពេលនោះ។ ប៉ុន្តែនៅតែមានរឿងអស្ចារ្យកើតឡើង ដែលមនុស្សមួយចំនួនអាចបន្តរស់ ក្រោយផុតរយៈពេលនេះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មនុស្សជិត១០០នាក់ លួចប្លន់ និងបោកប្រាស់អ្នកនៅរស់ពីគ្រោះរញ្ជួយដី ក្នុងប្រទេសតួកគី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ