ព័ត៌មានអន្ដរជាតិ
ព្យុះស៊ីក្លូន Gabrielle វាយប្រហារ នូវែលសេឡង់ ខណៈតំបន់ខ្លះ ប្រកាសអាសន្ន
ផ្ទះប្រហែល៤៦០០០ខ្នង មិនមានអគ្គិសនីប្រើប្រាស់ ខណៈព្យុះស៊ីក្លូន Gabrielle វាយប្រហារភាគខាងជើងប្រទេសនូវែលសេឡង់។

អាជ្ញាធរ បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ហើយជើងហោះហើររាប់រយ ត្រូវបានលុបចោល។ តំបន់ខ្លះ ថែមទាំងបានប្រកាសដាក់ក្នុងគ្រាអាសន្ន ទៀតផង។
ព្យុះនេះ កើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីទីក្រុង Auckland និងតំបន់ជុំវិញ ត្រូវបានវាយប្រហារដោយជំនន់ទឹកភ្លៀង និងសម្លាប់មនុស្សចំនួន៤នាក់។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បានប្រកាសផ្តល់កញ្ចប់ជំនួយក្នុងទំហំទឹកប្រាក់៧.៣លានដុល្លារអាមេរិក ហើយនិយាយថា “ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ បានកើតឡើងក្រោយព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។ អ្វីៗទំនងជាកាន់តែអាក្រក់ទៅៗ មុនពេលប្រសើរឡើងវិញ”។
ចំណែក រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន លោក Kieran McAnulty បានប្រាប់សន្និសីទកាសែតខ្លីមួយនៅថ្ងៃចន្ទទី១៣ខែកុម្ភៈថា រដ្ឋាភិបាល កំពុងពិចារណាប្រកាសភាពអាសន្នថ្នាក់ជាតិជាលើកទីបី ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

ភាពអាសន្ន ត្រូវបានប្រកាសរួចទៅហើយនៅក្នុងតំបន់ភាគខាងជើងចំនួន៥ រួមទាំងទីក្រុង Auckland ផងដែរ។ សេចក្តីប្រកាសនេះ ផ្តល់ឲ្យអាជ្ញាធរមូលដ្ឋាននូវអំណាចកាន់តែច្រើន ក្នុងការឆ្លើយតបទៅនឹងស្ថានភាពគ្រោះថ្នាក់ ហើយអនុញ្ញាតឲ្យពួកគេរឹតបន្តឹងការធ្វើដំណើរ និងផ្តល់ជំនួយ។
សាលារៀន និងទីតាំងរដ្ឋាភិបាលក្នុងតំបន់ជាច្រើននៅទូទាំងទីក្រុង Auckland និងកោះភាគខាងជើងត្រូវបិទទ្វារ ហើយមនុស្សត្រូវបានស្នើសុំកុំឲ្យធ្វើដំណើរប្រសិនបើអាច។
ទន្ទឹមនឹងនេះ អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand អន្តរជាតិប្រហែល ១ម៉ឺននាក់ត្រូវបានរំខានដោយការលុបចោលជើងហោះហើរចំនួន ៥០៩ជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រជាជននូវែលសេឡង់ជិត ២លាននាក់ កំពុងត្រៀមទប់ទល់ព្យុះដ៏ខ្លាំងក្លា នៅយប់នេះ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម