ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រិះគន់ទណ្ឌកម្មរបស់ អ៊ុយក្រែន ថាខ្ជះខ្ជាយពេលវេលា
លោក Renat Karchaa ទីប្រឹក្សានាយកប្រតិបត្តិនៃរោងចក្រថាមពលនុយក្លេអ៊ែរ Rosenergoatom របស់រុស្ស៊ី ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ TASS ថា ទណ្ឌកម្មរបស់អ៊ុយក្រែនកំពុងធ្វើឲ្យខ្ជះខ្ជាយពេលវេលា ហើយវានឹងមិនប៉ះពាល់ដល់ការងារក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Rosatom របស់រុស្ស៊ីនោះទេ ។
លោក Renat Karchaa បញ្ជាក់ថា ទណ្ឌកម្មទាំងនោះមិនអាចមានឥទ្ធិពលលើក្រុមហ៊ុនថាមពលរបស់យើងបាននោះទេ ដោយសារតែទី១ គឺតំបន់ Zaporozhye និងទីក្រុង Energodar គឺជាផ្នែកមួយនៃទឹកដីប្រទេសរុស្ស៊ី ហើយទី ២ គឺរុស្ស៊ីចាត់ទុករោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ជាកម្មសិទ្ធិរបស់ខ្លួន ដូច្នេះរាល់បញ្ហាដោះស្រាយទាំងអស់ បានចែងក្នុងក្រឹត្យប្រធានាធិបតីរួចហើយ ។
ចំពោះទី ៣ វិញគឺរុស្ស៊ីធានាបានសន្តិសុខបរិក្ខារនុយក្លេអ៊ែរទាំងអស់ ដូចនេះ ទណ្ឌកម្មមិនអាចប៉ះពាល់ដល់ទិដ្ឋភាពទាំងបីនោះទេ ។
មិនតែប៉ុណ្ណោះ លោកKarchaa បញ្ជាក់បន្ថែមថា ប្រាកដណាស់ ទោះអ៊ុយក្រែនប្រកាសដាក់ទណ្ឌកម្មក៏ដោយ ក៏វាគ្មានប្រសិទ្ធភាព ឬធ្វើឲ្យរុស្ស៊ីឈឺក្បាលអ្វីឡើយ ។
ទាក់ទងជាមួយទណ្ឌកម្មនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ទើបប្រកាសឲ្យពិភពលោកដាក់ទណ្ឌកម្មកាន់តែខ្លាំងលើប្រព័ន្ធហិរញ្ញវត្ថុរុស្ស៊ី និងទៅលើរោងចក្រថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីជាដើម ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ TASS
ចុចអាន ៖ អាមេរិក ត្រៀមលក់ប្រេងឆៅ ២៦ លានបារ៉ែលទៅកាន់ទីផ្សារពិភពលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា