ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា អត្រាស្លាប់របស់ទាហានរុស្ស៊ី ឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីសប្តាហ៍ដំបូងនៃការលុកលុយ (មានវីដេអូ)
ទិន្នន័យបង្ហាញថា ក្នុងខែនេះ ទាហានរុស្ស៊ីនៅអ៊ុយក្រែន កំពុងស្លាប់ក្នុងចំនួនច្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពីសប្តាហ៍ដំបូងនៃការលុកលុយ។

ទិន្នន័យរបស់អ៊ុយក្រែនបង្ហាញថា ជាមធ្យមទាហានរុស្ស៊ី ៨២៤នាក់ បានស្លាប់ជារៀងរាល់ថ្ងៃក្នុងខែកុម្ភៈ។
តួលេខនេះ ក៏ត្រូវបានគូសបញ្ជាក់ដោយក្រសួងការពារជាតិចក្រភពអង់គ្លេសផងដែរ ហើយទំនងជាមានភាពត្រឹមត្រូវ ទោះបីជាពួកគេមិនអាចផ្ទៀងផ្ទាត់ជាផ្លូវការក៏ដោយ។

ការបញ្ចេញទិន្នន័យនេះ កើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា រុស្ស៊ីនឹងបើកការវាយលុកនានិទាឃរដូវ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov និយាយថា ការវាយលុកថ្មី ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី២៤ខែកុម្ភៈ ដែលជាខួបលើកទី១នៃសង្គ្រាមលុកលុយ។

ក្នុងសប្តាហ៍ដំបូងនៃការវាយលុក ទាហានរុស្ស៊ីជាមធ្យម១១៤០នាក់ ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ អត្រាបានធ្លាក់ចុះ។
យោងតាមការអះអាងពីភាគីអ៊ុយក្រែន, នៅក្នុងខែមិថុនា ទាហានរុស្ស៊ីស្លាប់ជាមធ្យមគឺ១៧២នាក់ មុនពេលកើនឡើងសាជាថ្មីដល់ ៥៥៩នាក់នៅក្នុងខែវិច្ឆិកា។

យ៉ាងណាមិញ ក្រសួងការពារជាតិអ៊ុយក្រែន បានសង្កត់ធ្ងន់ថា កងកម្លាំងរបស់ខ្លួន ក៏កំពុងមានអត្រាស្លាប់ខ្ពស់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងខាងលើនេះ គ្រាន់តែជាការបញ្ជាក់ពីភាគីអ៊ុយក្រែន តែម្ខាងប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សមាជិកណាតូ ថា អ៊ុយក្រែន នឹងត្រូវរុស្ស៊ីកម្ចាត់ បើគ្មានជំនួយសព្វាវុធជាបន្ទាន់ពី លោកខាងលិច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ