Connect with us

ព័ត៌មានអន្ដរជាតិ

ចិន វាយបកទៅអាមេរិកវិញ រឿង បាឡុងហោះ (មានវីដេអូ)

បានផុស

នៅ

អ្នកការទូតចិនបានអះអាងថា បាឡុងហោះក្នុងរយៈកម្ពស់ខ្ពស់របស់អាមេរិក បានរំលោភលើដែនអាកាសចិនច្រើនជាង១០ដងចាប់តាំងពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទធ្វើចារកម្មលើប្រទេសនានានៅទ្វីបចំនួនប្រាំ ជាមួយនឹងបាឡុងរបស់ខ្លួន។

លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​កាល​ពី​ថ្ងៃ​ចន្ទទី១៣ខែកុម្ភៈ។

លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន

គាត់ត្រូវបានសួរដោយអ្នកកាសែតលោកខាងលិច អំពីការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថា ចិនបានបង្ហោះបាឡុងចារកម្មលើប្រទេសផ្សេងៗ រួមទាំងសហរដ្ឋអាមេរិកផងដែរ។

លោក Wang និយាយថា បាឡុងរបស់ចិនដែលបាញ់ទម្លាក់ដោយកងទ័ពអាកាសអាមេរិកកាលពីដើមខែនេះ គឺវង្វេងផ្លូវដោយសារតែកាលៈទេសៈមិនអាចទាយទុកជាមុនបាន។ 

ទន្ទឹមនោះ អ្នកនាំពាក្យរូបនេះបានពណ៌នាការប្រើប្រាស់កម្លាំងរបស់សហរដ្ឋអាមេរិកថាជា “ប្រតិកម្មហួសហេតុ” ហើយចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភបំពានបច្ចេកវិទ្យាទំនើប ដើម្បីធ្វើការឃ្លាំមើល និងប្រតិបត្តិការចារកម្មមិនរើសមុខនៅជុំវិញពិភពលោក រួមទាំងប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

លោក Wang បានរំលឹកឡើងវិញនូវការលាតត្រដាងសម័យលោក Obama អំពីកម្មវិធីឃ្លាំមើលអេឡិចត្រូនិកទ្រង់ទ្រាយធំរបស់អង្គការ NSA និងការលួចស្តាប់ទូរស័ព្ទរបស់មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ជាដើម។ លោកអះអាងថា សហរដ្ឋអាមេរិកគួរតែត្រូវបានចាត់ទុកជា “អាណាចក្រចារកម្ម និងអ្នកឃ្លាំមើលដ៏ធំបំផុតរបស់ពិភពលោក”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក បាញ់ទម្លាក់វត្ថុមួយទៀត ដែលហោះលើទឹកដីរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម