ព័ត៌មានអន្ដរជាតិ
ណាតូ គ្រោងស្នើឲ្យប្រទេសជាសមាជិក ពង្រីកឃ្លាំងអាវុធ (មានវីដេអូ)
អង្គការណាតូ ត្រូវបានគេរំពឹងថានឹងស្នើឲ្យរដ្ឋជាសមាជិករបស់ខ្លួន ពង្រីកឃ្លាំងអាវុធរបស់ពួកគេ ដែលកំពុងថមថយយ៉ាងខ្លាំងដោយសារតែការបន្តផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែបញ្ហារសើប។

យោងតាមរបាយការណ៍, សូម្បីតែមុនពេលចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនក៏ដោយ សមាជិកជាច្រើនរបស់អង្គការណាតូ មិនបានឈានដល់គោលដៅស្តុកគ្រាប់ទេ ពីព្រោះក្រុមមន្ត្រីជឿថា សង្គ្រាមបំផ្លិចបំផ្លាញជាមួយការប្រយុទ្ធដោយប្រើប្រាប់កាំភ្លើងធំ គឺប្រហែលលែងកើតឡើងទៀតហើយ។
ស្របពេលជាមួយគ្នានោះ អ្នកការទូតអឺរ៉ុបម្នាក់ បានប្រាប់អ្នកសារព័ត៌មានថា “ប្រសិនបើអឺរ៉ុបចង់ប្រយុទ្ធជាមួយរុស្ស៊ីនោះ ប្រទេសមួយចំនួននឹងអស់គ្រាប់ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ”។

ក្នុងន័យនេះ អង្គការណាតូ ទំនងជាបង្កើនកម្រិតគោលដៅ សម្រាប់សមាជិករបស់ខ្លួនទាក់ទងនឹងឃ្លាំងអាវុធ។
របាយការណ៍បន្ថែមថា ការសម្រេចចិត្តលើគោលដៅឃ្លាំងអាវុធ នឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅប្រទេសលីទុយអានី ដែលគ្រោងធ្វើនៅថ្ងៃទី១១-១២ខែកក្កដា។

មុននេះ លោក Tobias Ellwood ប្រធានគណកម្មាធិការការពារជាតិសភារបស់ចក្រភពអង់គ្លេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កងទ័ពចក្រភពអង់គ្លេសកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ថ្វីបើមានការវិនិយោគទុនរាប់ពាន់លានដុល្លារ អស់រយៈពេលពីរទសវត្សរ៍ក៏ដោយ។
គួរបញ្ជាក់ជាថ្មី បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានបង្កើនជំនួយយោធារបស់ពួកគេដល់ទីក្រុងកៀវ ដោយផ្គត់ផ្គង់សព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារ។ ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា ជំនួយបែបនេះនឹងធ្វើឲ្យជម្លោះអ៊ុយក្រែនអូសបន្លាយពេល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ព្រមានថា អាមេរិក និង ណាតូ កំពុងដើរលើផ្លូវឆ្ពោះទៅកាន់ជម្លោះយោធាទ្រង់ទ្រាយធំ នៅអឺរ៉ុប

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ