ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ថា ការវាយលុកថ្មីរបស់រុស្ស៊ី ចាប់ផ្តើមហើយ (មានវីដេអូ)
អគ្គលេខាធិការអង្គការណាតូនិយាយថា ការវាយលុកថ្មីដ៏គួរឲ្យភ័យខ្លាច របស់រុស្ស៊ីនៅអ៊ុយក្រែន បានចាប់ផ្តើមរួចទៅហើយ។

លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទកាសែត នៅទីក្រុងព្រុចសែល នៃប្រទេស បែលហ្ស៊ិក កាលពីថ្ងៃចន្ទទី១៣ខែកុម្ភៈថា “យើងមិនឃើញមានសញ្ញាអ្វីដែលថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងរៀបចំសម្រាប់សន្តិភាពនោះទេ។ អ្វីដែលយើងឃើញគឺ លោកប្រធានាធិបតី ពូទីន និងរុស្ស៊ី នៅតែចង់គ្រប់គ្រងអ៊ុយក្រែន”។
លោក Stoltenberg និយាយថា “យើងមើលឃើញពីរបៀបដែលពួកគេកំពុងបញ្ជូនទាហានបន្ថែមទៀត អាវុធកាន់តែច្រើន បង្កើនសមត្ថភាពកាន់តែខ្លាំង។ ការពិតគឺថា យើងកំពុងមើលឃើញការចាប់ផ្តើមនៃការវាយលុកថ្មីរួចទៅហើយ”។

លោក Stoltenberg ក៏បាននិយាយដែរថា លោករំពឹងថា បញ្ហានៃយន្តហោះចម្បាំងនឹងត្រូវលើកយកពិភាក្សានៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃរដ្ឋមន្ត្រីការពារជាតិអង្គការណាតូដែលចាប់ផ្តើមនៅថ្ងៃអង្គារ។
លោកសង្កត់ធ្ងន់ថា ប្រទេសជាសមាជិកអង្គការណាតូដែលផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែន នឹងមិនធ្វើឲ្យសម្ព័ន្ធមិត្តក្លាយជាផ្នែកនៃជម្លោះឡើយ។

គួរបញ្ជាក់ជាថ្មី បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានបង្កើនជំនួយយោធារបស់ពួកគេដល់ទីក្រុងកៀវ ដោយផ្គត់ផ្គង់សព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារ។ ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា ជំនួយបែបនេះនឹងធ្វើឲ្យជម្លោះអ៊ុយក្រែនអូសបន្លាយពេល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ណាតូ គ្រោងស្នើ ឲ្យប្រទេស ជាសមាជិក ពង្រីក ឃ្លាំង អាវុធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ