Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ បង្អួតអាវុធទំនើបបំផុតប្រមាណ ២០០ ប្រភេទ

បានផុស

នៅ

ប្រទេសរុស្ស៊ីបានដាក់តាំងបង្ហាញអាវុធ និងឧបករណ៍យោធាប្រហែល ២០០ ប្រភេទនៅឯពិព័រណ៍ Aero India ឆ្នាំ ២០២៣ ដែលបានរៀបចំឡើងកាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈនេះ ខណៈយោងតាមអ្នករៀបចំបានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៨០៧ រួមទាំងក្រុមហ៊ុនបរទេសចំនួន ១០៩ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនលក់សព្វាវុធរដ្ឋរុស្ស៊ី Rosoboronexpoert បាននិយាយថា ក្រុមហ៊ុនបានបង្ហាញអំពីអាវុធទំនើបបំផុត និងគ្រឿងបរិក្ខារយោធាដែលផលិតដោយរុស្សីប្រហែល ២០០ ប្រភេទ រួមទាំងយន្តហោះចម្បាំងពហុមុខងារជំនាន់ទី ៥ Su-57E និងយន្តហោះចម្បាំងធុនស្រាល Checkmate ។

លើសពីនេះ អ្នកទស្សនាការតាំងពិព័រណ៍អាកាស Aero India ឆ្នាំ ២០២៣ នឹងអាចឃើញយន្តហោះដឹកជញ្ជូនយោធាប្រភេទ Il-76MD-90A(E), នាវាចាក់ប្រេងលើអាកាស Il-78MK-90A, យន្តហោះចម្បាំង Su-35 និង Su-30SME, យន្តហោះចម្បាំងជួរមុខពហុតួនាទី MiG-35D ក៏ដូចជាឧទ្ធម្ភាគចក្រប្រយុទ្ធ Ka-52E និង Mi-28NE និងយានដឹកជញ្ជូនយោធា Mi-171Sh ។

ទន្ទឹមនោះ រុស្សីក៏បានបង្ហាញយានគ្មានមនុស្សបើកឈ្លបយកការណ៍ និងវាយប្រហារ Orion-E, យាន Orlan-10E និងយាន Orlan-30 ដែលបានចាប់ផ្តើមផលិតនៅឆ្នាំ ២០២២ ។

ចំណែកនៅក្នុងផ្នែកការពារដែនអាកាសវិញ ក្រុមហ៊ុន Rosoboronexport ក៏បានតាំងបង្ហាញប្រព័ន្ធខែលការពារដែនអាកាសរយៈចម្ងាយឆ្ងាយ S-400 Triumf, ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-350E Vityaz, ប្រព័ន្ធមីស៊ីល Viking, ប្រព័ន្ធមីស៊ីល Tor-M2KM និងប្រព័ន្ធបាញ់មីស៊ីលពីដីទៅអាកាស Tor-M2E ។

បន្ថែមពីនេះ ប្រព័ន្ធការពារកាំជ្រួចមីស៊ីល Abakan 98R6E ដែលត្រូវបានរចនាឡើងដើម្បីកម្ទេចមីស៊ីលផ្លោងយុទ្ធសាស្ត្រ និងប្រតិបត្តិការទំនើបៗ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រទេសឥណ្ឌាជាលើកដំបូង ខណៈប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកដែលផលិតដោយរុស្ស៊ី រួមមាន Repellent, RLK-MCE, RB-504P-E និង RB-504A-E ក៏បានដាក់បង្ហាញផងដែរ ។

គួរបញ្ជាក់ថា ការតាំង​បង្ហាញ​យន្តហោះ​ប្រចាំ​ឆ្នាំ Aero India លើក​ទី ១៤ បានចាប់ផ្ដើម​ដំណើរការ​នៅទីក្រុង Bangalore កាលពី​ថ្ងៃ​ទី ១៣ ដល់ថ្ងៃទី ១៧ ខែ​កុម្ភៈ ខណៈកាលពីឆ្នាំ ២០២១ ប្រទេសរុស្សី ដែលជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនេះ ក៏បានបង្ហាញផលិតផលយោធាជាង ២០០ ប្រភេទផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ លោក Lavrov ៖ អាមេរិក ទទួលស្គាល់ថា ពិតជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream មែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៥ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១០ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣៧ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម