Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនៅរស់ពីការរញ្ជួយដីតួកគី កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតមួយទៀត

បានផុស

នៅ

បុគ្គលិកសង្គ្រោះម្នាក់បានព្រមានថា មនុស្សនឹងស្លាប់ដោយសារជំងឺ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតួកគី ត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីសុខាភិបាលតួកគីលោក Fahrettin Koca និយាយថា វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងតេតាណូស ត្រូវបានបញ្ជូនទៅកាន់តំបន់រញ្ជួយដីរួចហើយ។

យោងតាមរដ្ឋមន្ត្រីរូបនេះ, ឱសថស្ថានចល័តបានចាប់ផ្តើមដំណើរការនៅទីនោះរួចហើយដែរកាលពីចុងសប្តាហ៍ ប៉ុន្តែអ្នករស់រានមានជីវិត កំពុងភ័យខ្លាចជំងឺ។

រដ្ឋមន្ត្រីសុខាភិបាលតួកគីលោក Fahrettin Koca

ចំណែក ពលរដ្ឋម្នាក់ឈ្មោះ Gizem ដែលរស់នៅក្នុងខេត្ត Sanliurfa ភាគអាគ្នេយ៍បាននិយាយថា “ប្រសិនបើមនុស្សមិនស្លាប់នៅទីនេះក្រោមគំនរបាក់បែកទេនោះ ពួកគេនឹងស្លាប់ដោយសាររបួស ហើយពួកគេនឹងស្លាប់ដោយសារជំងឺ។ មិនមានបង្គន់អនាម័យនៅទីនេះទេ វាជាបញ្ហាដ៏ធំ”។

ហើយបញ្ហានេះ ទំនងជានឹងកាន់តែធំនៅក្នុងប្រទេសស៊ីរី ខណៈអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទទី១៣ខែកុម្ភៈថា ប្រព័ន្ធសុខភាពរបស់ប្រទេសនេះ ត្រូវទ្រុឌទ្រោម ដោយសារសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយ។

នាយកអង្គការនេះ លោក Tedros Adhanom Ghebreyesus បានលើកឡើងថា “វិបត្តិនៃជម្លោះ មេរោគកូវីដ ជំងឺអាសន្នរោគ ការធ្លាក់ចុះសេដ្ឋកិច្ច ហើយឥឡូវនេះការរញ្ជួយដីទៀត បានធ្វើឲ្យចំនួនមនុស្សស្លាប់កាន់តែច្រើនឡើងៗ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ កុមារកាន់តែច្រើន ត្រូវបានជួយសង្គ្រោះពីក្រោមគំនរថ្ម ក្រោយរយៈពេល ៦ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៥ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម