ព័ត៌មានអន្ដរជាតិ
ពេលនេះ ហុងកុង កំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក
អង្គការសុខភាពសត្វពិភពលោក (Woah) បានឲ្យដឹងថា ទីក្រុងហុងកុងកំពុងមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅក្នុងកសិដ្ឋានក្បែរព្រំដែនរបស់ខ្លួនជាមួយប្រទេសចិនដីគោកកាលពីថ្ងៃចន្ទ ទី ១៣ ខែកុម្ភៈ ។
Woah បន្តថា គំរូដែលយកចេញពីកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកបានធ្វើតេស្តវិជ្ជមានចំពោះវីរុស ហើយជ្រូកចំនួន ៤៥ ក្បាលស្លាប់ដោយសារតែការផ្ទុះឡើងនៃជំងឺប៉េស្ដ ។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៥ កន្លែងទៀតស្ថិតនៅចម្ងាយ ៣ គីឡូម៉ែត្រពីកសិដ្ឋានកំពុងធ្វើការត្រួតពិនិត្យ ប៉ុន្តែមិនទាន់រកឃើញភាពមិនប្រក្រតីណាមួយឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយជ្រូកនៅក្នុងកសិដ្ឋានទាំងអស់ត្រូវឃុំទុក និងស្រាវជ្រាវរហូតដល់ប្រាកដថាគ្មានមេរោគទើបអាចជួញដូរវិញធម្មតា ។
គួរបញ្ជាក់ដែរថាជំងឺប៉េស្តជ្រូកអាហ្រ្វិកមិនឆ្លងដល់មនុស្សទេ ហើយក៏មិនមានគ្រោះថ្នាក់ដល់សុខភាពសាធារណៈដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងរាលដាលពេញប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»