ព័ត៌មានអន្ដរជាតិ
អាមេរិក រកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន នៅក្នុងមហាសមុទ្រ
យោធាអាមេរិកបាននិយាយថា ខ្លួនបានរកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់បន្ទាប់ពីហោះលើមហាសមុទ្រអាត្លង់ទិក។

ក្រុមអ្នកស្វែករក បានរកឃើញកម្ទេចកម្ទីសំខាន់ៗនៅកន្លែងបាញ់ធ្លាក់ រួមទាំងឧបករណ៍ចាប់សញ្ញាអាទិភាព និងបំណែកអេឡិចត្រូនិចផងដែរ។
លើសពីនេះ ដងអង់តែនប្រវែងពី៩ទៅ១២ម៉ែត្ររបស់បាឡុង គឺស្ថិតក្នុងចំណោមវត្ថុដែលត្រូវបានរកឃើញនោះ។

ពេលនេះ FBI កំពុងពិនិត្យមើលវត្ថុទាំងនោះ ដែលសហរដ្ឋអាមេរិកនិយាយថា ត្រូវបានប្រើដើម្បីស៊ើបការណ៍លើទីតាំងយោធាដ៏រសើប។
គួរបញ្ជាក់ថា អាមេរិកបានបាញ់ទម្លាក់វត្ថុចំនួនបីទៀត ចាប់តាំងពីការបាញ់ទម្លាក់វត្ថុទីមួយនៅថ្ងៃទី០៤ ខែកុម្ភៈមក។

មន្ត្រីអាមេរិកអះអាងថា បាឡុងហោះរយៈកម្ពស់ខ្ពស់ គឺមានប្រភពមកពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើល ប៉ុន្តែទីក្រុងប៉េកាំងនិយាយថា វាគ្រាន់តែជាយានត្រួតពិនិត្យអាកាសធាតុដែលហោះវង្វេងផ្លូវប៉ុណ្ណោះ។
ចាប់តាំងពីឧប្បត្តិហេតុដំបូង, វត្ថុហោះក្នុងរយៈកម្ពស់ខ្ពស់ចំនួនបីបន្ថែមទៀត ដែលយន្តហោះចម្បាំងអាមេរិក បានបាញ់ទម្លាក់គឺស្ថិតនៅលើរដ្ឋអាឡាស្កា, ទឹកដី Yukon របស់កាណាដា និងបឹង Huron នៅព្រំដែនសហរដ្ឋអាមេរិក-កាណាដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?