Connect with us

ព័ត៌មានអន្ដរជាតិ

ម្ចាស់ក្សត្រី Camilla មហេសីស្ដេចអង់គ្លេសតេស្តវិជ្ជមានកូវីដ-១៩

បានផុស

នៅ

ព្រះបរមរាជវាំង Buckingham បាននិយាយកាលពីថ្ងៃចន្ទថា ម្ចាស់ក្សត្រី Camilla ដែលជាមហេសីរបស់ព្រះអង្គ Charles ស្ដេចនៃចក្រភពអង់គ្លេសបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ក្នុងព្រះជន្ម ៧៥ វស្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីចេញរោគសញ្ញាផ្ដាសាយមិនបានប៉ុន្មានផងម្ចាស់ក្សត្រី Camilla ក៏ធ្វើតេស្តរកកូវីដ លទ្ធផលគឺវិជ្ជមានដូច្នេះទ្រង់ត្រូវរំសាយរាជកិច្ចពេញមួយសប្ដាហ៍នេះ ។

យ៉ាងណាទ្រង់មិនមែនប្រឈួនលើកទីមួយឡើយ ម្ចាស់ក្សត្រីធ្លាប់ឆ្លងកូវីដម្ដងរួចមកហើយកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ចំណែកឯព្រះអង្គ Charles ក៏ធ្លាប់ប្រឈួនដែរគឺនៅខែមីនា ឆ្នាំ ២០២០ម្ដង និងខែកុម្ភៈ ឆ្នាំ ២០២២ ម្ដងទៀត ។

គួរបញ្ជាក់ដែរថាម្ចាស់ក្សត្រីនិងព្រះអង្គម្ចាស់បានចាក់វ៉ាក់ស៊ាំងបង្ការកូវីដ-១៩ រួមជាមួយដូសជម្រុញរួចគ្រប់ដូស ប៉ុន្តែនៅតែមិនអាចជៀសផុតបានដដែល ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ BBC

ចុចអាន ៖ រឿង ៤ យ៉ាង នឹងផ្លាស់ប្ដូរ អង់គ្លេស ក្រោមរជ្ជកាលរបស់ស្ដេច Charles ទី ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៣ នាទីutes មុន

លោក ជួន ណារិន្ទ៖ កត្តាធំចំនួន៣ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ

ជីវិតកម្សាន្ដ៤ នាទីutes មុន

ពេជ្រ ចរណៃ ស្នើក្រសួងវប្បធម៌ លើកទឹកចិត្តអ្នកចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ជាលិខិតអរគុណ ឬប័ណ្ណសរសើរ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

បាត់​ខ្លួនតារាសម្ដែង Long Li Sha ក្រោយធ្វើដំណើរទៅថតកុន នៅភាគពាយ័ព្យប្រទេសចិន

ជួប វុត្ថា
ជីវិតកម្សាន្ដ២២ នាទីutes មុន

MC Vutha ចេញមុខសុំទោសកញ្ញា មុនីរស្មី ជាលើកទី២ ក្រោយលេងសើចពាក្យសម្តីមិនសមរម្យ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មេដឹកនាំមីយ៉ាន់ម៉ា​​ជួប​​ពិភាក្សាជាមួយ​​ប្រមុខ​រដ្ឋ​រុស្ស៊ី​នៅទីក្រុងមូស្គូ​

Sokha Hotels

ព័ត៌មានពេញនិយម