Connect with us

ព័ត៌មានអន្ដរជាតិ

មិនគួរឲ្យជឿ! ក្មេងស្រីតួកគី ជាប់ក្រោមគំនរអគារជាងមួយសប្តាហ៍ ត្រូវសង្គ្រោះបាន

បានផុស

នៅ

ក្មេងស្រីតូចម្នាក់ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីចំណាយពេលជាងមួយសប្តាហ៍ ជាប់នៅក្រោមអាផាមិនដែលបាក់រលំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដ៏គួរឲ្យអាណិត បង្ហាញពីក្រុមអ្នកជួយសង្គ្រោះបានទាញ កុមារីឈ្មោះ Miray អាយុ៦ឆ្នាំ ពីគំនរបាក់បែកនៃផ្ទះរបស់នាង ដែលត្រូវបានបំផ្លាញនៅក្នុងប្រទេសតួកគី។ នាងបានចំណាយពេល ១៧៨ម៉ោងជាប់នៅក្រោមគំនរបាក់បែក។

ពេលនេះ ក្រុមជួយសង្គ្រោះកំពុងធ្វើការទាំងថ្ងៃទាំងយប់គ្មានពេលសម្រាក ដើម្បីព្យាយាមជួយសង្គ្រោះអ្នកផ្សេងទៀត ដែលកំពុងជាប់នៅក្រោមអគារក្នុងទីក្រុង Adiyaman ភាគខាងត្បូងប្រទេសតួកគី។

តាមការឲ្យដឹងពីក្រុមជួយសង្គ្រោះ, ក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតកាន់តែខើចទៅៗហើយ ព្រោះថា មានភាគរយតិចបំផុត ដែលមនុស្សអាចស៊ូទ្រាំរស់បានបន្ទាប់ពីត្រូវជាប់ក្រោមគំនរអគារ លើសពី៥ថ្ងៃ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃអង្គារទី១៤ខែកុម្ភៈ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រទាំងនៅក្នុងប្រទេសតួកគី និងស៊ីរី បានកើនឡើងលើស៣៧០០០នាក់ហើយ ហើយមើលទៅតួលេខហាក់ដូចជានឹងបន្តកើនឡើងទៀត។

អង្គការសហប្រជាជាតិបានព្រមានថា ចំនួនមនុស្សស្លាប់អាចកើនឡើងលើស៥៥០០០នាក់ ឯណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកនៅរស់ពីការរញ្ជួយដីតួកគី កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតមួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

Jacquelin ខ្លាចការអញ្ជើញទៅថៃ ក្រោយតួសម្ដែងចិន២រូប ជាប់ក្នុងអន្ទាក់ចាប់ជំរិត

សន្តិសុខសង្គម២២ នាទីutes មុន

នគរបាលខេត្តបាត់ដំបង​ដុតបំផ្លាញគ្រឿងក្នុង និងសាច់មាន់បង្កកខូចគុណភាពជិត៤តោន ក្រោយបង្ក្រាបបានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣១ នាទីutes មុន

មេសិទ្ធិមនុស្ស ស្នើអង្គការការអភិវឌ្ឍកុមារកម្ពុជា កុំធ្វើទង្វើណាមួយបំពានលើសិទ្ធិកុមារជាកូនអ្នកជាប់ឃុំ

សន្តិសុខសង្គម៣៣ នាទីutes មុន

បង្ក្រាបទីតាំងល្បែងស៊ីសង ១ កន្លែង ឃាត់ខ្លួនមនុស្សស្រី ២ នាក់ នៅសង្កាត់ចោមចៅទី ៣

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរកាត់បន្ថយការដុតក្រដាសក្នុងពេលចូលឆ្នាំចិន

Sokha Hotels

ព័ត៌មានពេញនិយម