Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា អនុញ្ញាតឲ្យជនស៊ីវិលអាយុលើស ១៨ ឆ្នាំ មានសិទ្ធិកាន់កាប់កាំភ្លើង

បានផុស

នៅ

យោធាមីយ៉ាន់ម៉ានឹងអនុញ្ញាតឲ្យជនស៊ីវិលមានអាយុលើសពី ១៨ ឆ្នាំដែលគេចាត់ទុកថា “ស្មោះត្រង់នឹងរដ្ឋ” មានសិទ្ធិកាន់កាប់អាវុធ និងគ្រាប់កាំភ្លើងប្រភេទផ្សេងៗគ្នាបាន ខណៈមន្ត្រីរាជការសាធារណៈ និងបុគ្គលិកយោធាចូលនិវត្តន៍ ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់អាវុធបានដូចគ្នាផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារលេចធ្លាយចំនួន ១៥ ទំព័រស្តីពីសិទ្ធិកាន់កាប់កាំភ្លើងនេះ ត្រូវបានគេសន្មតថា ជាកម្មសិទ្ធរបស់ក្រសួងមហាផ្ទៃរបស់រដ្ឋបាលយោធាមីយ៉ាន់ម៉ា ហើយត្រៀមនឹងដាក់ចេញនូវលក្ខខណ្ឌទាំងនេះដល់ជនស៊ីវិលអាយុលើសពី ១៨ ឆ្នាំដែលស្មោះត្រង់នឹងរដ្ឋ ។

ឯកសារនោះបានឲ្យដឹងទៀតថា អ្នកទទួលបានការអនុញ្ញាតឲ្យកាន់កាប់កាំភ្លើងត្រូវតែ “ស្មោះត្រង់ចំពោះជាតិ មានសីលធម៌ល្អ” និងមិនពាក់ព័ន្ធដល់ការរំខានដល់សន្តិសុខរដ្ឋ” ។

ស្របពេលជាមួយគ្នានេះ អ្នកកាន់លិខិតអនុញ្ញាតក៏ត្រូវតែអនុវត្តតាម នៅពេលដែលអាជ្ញាធរមូលដ្ឋានបញ្ជាឲ្យចូលរួមក្នុងការរក្សាសុខសន្តិសុខ ការអនុវត្តច្បាប់ និងស្ថេរភាព ក៏ដូចជាវិធានការបង្ការឧក្រិដ្ឋកម្មជាដើម ។

គួរបញ្ជាក់ថា រដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ បានទម្លាក់មីយ៉ាន់ម៉ាឲ្យចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលអ្នកជំនាញអង្គការសហប្រជាជាតិ (UN) មួយចំនួនបានកំណត់ថា ជាសង្រ្គាមស៊ីវិល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ វៀតណាម ចាយលុយជាង ១ ពាន់លានដុល្លារ ទិញគ្រាប់ស្វាយចន្ទីឆៅពី កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម