ព័ត៌មានអន្ដរជាតិ
ដឹងទេ មីស៊ីលដែលអាមេរិក យកទៅ បាញ់បាឡុងចិន មួយគ្រាប់តម្លៃប៉ុន្មាន?
បាឡុងរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់ដោយយោធាអាមេរិកកាលពីថ្ងៃអាទិត្យ គឺត្រូវបានបំផ្លាញដោយមីស៊ីលល្បឿនលឿនជាងសំឡេងតម្លៃជាង ៤៥០ ០០០ដុល្លារក្នុងមួយគ្រាប់។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមការណែនាំរបស់រដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងមេដឹកនាំយោធាផ្សេងទៀត, លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យយន្តហោះ F-16 បាញ់មីស៊ីល AIM-9x Sidewinder ដើម្បីទម្លាក់វត្ថុនៅលើអាកាសដែលកំពុងហោះក្នុងរយៈកម្ពស់ប្រហែល ៦០០០ម៉ែត្រ ក្នុងដែនអាកាសអាមេរិកលើរដ្ឋ Michigan។
AIM-9x Sidewinder ដែលអភិវឌ្ឍដំបូងដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយក្រោយមកប្រើប្រាស់ដោយកងទ័ពអាកាសសហរដ្ឋអាមេរិក គឺត្រូវបានពណ៌នាថាជា មីស៊ីលបាញ់ពីអាកាសទៅអាកាស ដែលមានក្បាលគ្រាប់ផ្ទុះខ្លាំង និងប្រព័ន្ធស្វែងរកកម្តៅអ៊ីនហ្វ្រា។

គួរបញ្ជាក់ថា បន្ទាប់ពីការបាញ់ទម្លាក់ យោធាអាមេរិកនិយាយថា ខ្លួនបានរកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងនោះ នៅក្នុងមហាសមុទ្រអាត្លង់ទិក។
ក្រុមអ្នកស្វែករក បានរកឃើញកម្ទេចកម្ទីសំខាន់ៗនៅកន្លែងបាញ់ធ្លាក់ រួមទាំងឧបករណ៍ចាប់សញ្ញាអាទិភាព និងបំណែកអេឡិចត្រូនិចផងដែរ។ លើសពីនេះ ដងអង់តែនប្រវែងពី៩ទៅ១២ម៉ែត្ររបស់បាឡុង គឺស្ថិតក្នុងចំណោមវត្ថុដែលត្រូវបានរកឃើញនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News Week
ចុចអាន៖ អាមេរិក រកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន នៅក្នុងមហាសមុទ្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង