Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួយគ្រោះរញ្ជួយដី ដឹកទៅភាគពាយព្យប្រទេសស៊ីរី​ជាលើកដំបូង ខណៈមនុស្សស្លាប់កើនលើស ៤ម៉ឺននាក់ (មានវីដេអូ)

បានផុស

នៅ

ក្បួនរថយន្តដឹកជំនួយ បានធ្វើដំណើរឆ្លងកាត់ព្រំដែនដែលបើកឡើងវិញ ចូលទៅក្នុងប្រទេសស៊ីរីភាគពាយព្យដែលគ្រប់គ្រងដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈក្តីសង្ឃឹមកាន់តែរលាយបាត់ ក្នុងការស្វែងរកមនុស្សនៅរស់ក្រោមគំនរអគាររយៈពេលជាង២០០ម៉ោងបន្ទាប់ពីការរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រនោះ ពេលនេះ ការផ្តោតសំខាន់គឺបានបង្វែរទៅជាការផ្តល់ស្បៀងអាហារ និងទីជម្រកដល់អ្នកនៅរស់រានមានជីវិតវិញ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគីនិងស៊ីរី បានកើនឡើងលើសពី ៤ម៉ឺននាក់ហើយ បើគិតត្រឹមព្រឹកថ្ងៃពុធទី១៥ខែកុម្ភៈ។

ដំណើរដឹកជំនួយនេះ គឺជាលើកទីមួយហើយដែលក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ (UN) បានប្រើប្រាស់ច្រកព្រំដែននេះ ដើម្បីផ្តល់ជំនួយចាប់តាំងពីត្រូវបិទក្នុងឆ្នាំ២០២០។

UN ​និយាយ​ថា រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​ចំនួន១១គ្រឿង​ បាន​ឆ្លងកាត់​ច្រកព្រំដែន Bab al-Salam។

ទន្ទឹមនោះ រថយន្តដឹកជំនួយអន្តរភ្នាក់ងារចំនួន២៦គ្រឿងផ្សេងទៀត បានឆ្លងកាត់ច្រកព្រំដែន Bab al-Hawa ដែលជាច្រកចូលតែមួយគត់ សម្រាប់ជំនួយមនុស្សធម៌របស់ UN ដើម្បីទៅឲ្យដល់ប្រជាជនដោយផ្ទាល់ នៅភាគពាយព្យប្រទេសស៊ីរី។

ប្រធានផ្នែកមនុស្សធម៌របស់​ UN លោក Martin Griffiths បានសរសេរនៅលើ Twitter ថា “ជំនួយឆ្លងដែនរបស់ UN គឺជាខ្សែជីវិត”។

គួរបញ្ជាក់ថា ក្បួនរថយន្តនេះបានឆ្លងកាត់ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីស៊ីរីលោក Bashar al-Assad យល់ព្រមអនុញ្ញាតឲ្យជំនួយរបស់ UN ចូលមកពីប្រទេសតួកគី តាមច្រកព្រំដែនចំនួនពីរបន្ថែមទៀត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ មិនគួរឲ្យជឿ! ក្មេងស្រីតួកគី ជាប់ក្រោមគំនរអគារជាងមួយសប្តាហ៍ ត្រូវសង្គ្រោះបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៥ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម