Connect with us

ព័ត៌មានអន្ដរជាតិ

បិទផ្សារមួយទៀតនៅថៃ ក្រោយទារកអាយុ ៣ ខែ និងអ្នកលក់តេស្តវិជ្ជមានកូវីដ

បានផុស

នៅ

ផ្សារ Klong Toey ដែលជាផ្សារលក់គ្រឿងសមុទ្រដ៏ធំមួយនៅកណ្តាលទីក្រុងបាងកកត្រូវបានបិទរយៈពេល ៣ ថ្ងៃគិតចាប់ពីថ្ងៃពុធនេះ បន្ទាប់ពីអ្នកលក់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

ទន្ទឹមនឹងនេះទារកអាយុ ៣ ខែម្នាក់ក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ផងដែរ ហើយរហូតមកដល់ពេលនេះវាជាករណីឆ្លងក្មេងជាងគេក្នុងចំណោមករណីថ្មីចំនួន ៣២ ត្រូវបានកត់ត្រានៅក្នុងរដ្ឋធានីកាលពីម្សិលមិញ ។

បន្ថែមពីនេះមន្ត្រីសុខាភិបាលនៃរដ្ឋបាលក្រុងបាងកក (BMA) ក៏កំពុងធ្វើការស៊ើបអង្កេតថាតើទារកអាយុ ៣ ខែនេះបានឆ្លងវីរុសនេះយ៉ាងដូចម្តេច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោកស្រី Piyada Niyom អធិការសង្កាត់ Klong Toey បានឲ្យដឹងថា អ្នកលក់នៅផ្សារ Klong Toey ដែលមិនមានរោគសញ្ញាត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីការធ្វើតេស្តទឹកមាត់បានបង្ហាញថាអ្នកលក់រូបនេះបានឆ្លងវីរុសនេះ ។

លោកស្រី Piyada បាននិយាយថា មនុស្សជាង ១០ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកលក់ដែលឆ្លងមេរោគនេះត្រូវបានផ្ដាច់ខ្លួននៅដាច់ដោយឡែកផងដែរ ។ លោកស្រីបន្តថា ផ្សារនេះនឹងត្រូវបិទដើម្បីបាញ់ថ្នាំសម្លាប់មេរោគ ហើយនឹងបើកឡើងវិញនៅថ្ងៃសៅរ៍ ។

មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឹកូវីដ ១៩ (CCSA) កាលពីម្សិលមិញបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣២ ករណីនៅទីក្រុងបាងកក ខណៈករណីឆ្លងទាំងអស់សុទ្ធតែជាករណីឆ្លងក្នុងស្រុក ហើយប្រជាជនបានឆ្លងមេរោគនេះ បន្ទាប់ពីទស្សនាតំបន់កម្សាន្តនៅតាមខេត្តផ្សេងទៀតដែលមានករណីឆ្លងជំងឺកូវីដ ១៩ ឬមានការទាក់ទងជិតស្និទ្ធជាមួយភ្ញៀវដែលឆ្លងជំងឺនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ អគារប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃត្រូវបិទទ្វារ ក្រោយបុគ្គលិកឆ្លងកូវីដ

ចុចអាន ៖ ថៃត្រៀមផលិតវ៉ាក់សាំងកូវីដសម្រាប់ចែកចាយប្រទេសជិតខាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម