ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រឈមមុខនឹងសត្រូវពីរ ក្នុងពេលតែមួយ
ជិតមួយឆ្នាំក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, មនុស្សរាប់សែននាក់បានស្លាប់ ហើយជិត១៧.៦លាននាក់ ត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង។

ខណៈរដ្ឋាភិបាលអ៊ុយក្រែន នៅតែបន្តប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ីនោះ ទីក្រុងកៀវ ក៏កំពុងប្រឈមមុខនឹងសត្រូវមួយផ្សេងទៀតដែលបានវាយលុកប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ នោះគឺអំពើពុករលួយ។
ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយ អាជ្ញាធរអ៊ុយក្រែនបានឆ្មក់ចូលផ្ទះរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ ហើយបានបណ្តេញមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អស់ជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក។

លោក Oleksii Reznikov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ក៏នឹងត្រូវជំនួសតំណែងផងដែរ បន្ទាប់ពីអ្នកកាសែត និងសកម្មជនរកឃើញថា ក្រសួងការពារជាតិ បានទិញស្បៀងសម្រាប់ទាហានក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់។
ថ្វីបើសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូ បានសន្យាថានឹងបន្តជួយអ៊ុយក្រែនក៏ដោយ ប៉ុន្តែអ្នកនយោបាយ និងមន្ត្រីយោធាមួយចំនួននៅលោកខាងលិច បានចង្អុលទៅអំពើពុករលួយនៅក្នុងប្រទេសនេះ ហើយចោទសួរថាតើ អ៊ុយក្រែនបានធ្វើល្អជាមួយជំនួយដែលខ្លួនទទួលបានដែរឬអត់។

លោក Volodymyr Dubovyk សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Mechnikov National University ក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែន បានប្រាប់ Al Jazeera ថា “ពិតជាមានទំនាក់ទំនងរវាងចលនាប្រឆាំងអំពើពុករលួយ និងបំណងប្រាថ្នារបស់លោក Zelenskyy ក្នុងការរក្សាជំនួយផ្នែកយោធារបស់លោកខាងលិចមែន”។
លោក Dubovyk និយាយថា “Zelenskyy យល់ថា គាត់គួរតែដោះស្រាយបញ្ហានេះឲ្យបានលឿន និងដោយម៉ឺងម៉ាត់ជាទីបំផុតមិនបង្អង់យូរ ហើយគាត់យល់ថា មានមនុស្សនៅក្នុងសហរដ្ឋអាមេរិក និងលោកខាងលិចដែលហៅអ៊ុយក្រែនថា ពុករលួយហួសហេតុ។ ការភ័យខ្លាចដ៏អាក្រក់បំផុតរបស់អ៊ុយក្រែនគឺថា អាមេរិក និងលោកខាងលិចនឹងបោះបង់ចោលខ្លួន ហើយលំហូរនៃអាវុធនឹងបញ្ឈប់”។

នៅឆ្នាំ២០២២ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន៤៨ពាន់លានដុល្លារដល់អ៊ុយក្រែន ជាជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌រួមបញ្ចូលគ្នា។
កាលពីខែមករា តំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោកស្រី Marjorie Taylor Greene បានហៅអ៊ុយក្រែនថា ជាប្រទេសពុករលួយបំផុតមួយនៅក្នុងពិភពលោក ហើយកាលពីខែវិច្ឆិកាឆ្នាំមុន លោកស្រី Greene ក៏បានណែនាំសេចក្តីសម្រេចមួយនៅក្នុងសភាអាមេរិកផងដែរ ដោយអំពាវនាវឲ្យមានសវនកម្មលើជំនួយទាំងអស់ ដែលត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង