ព័ត៌មានអន្ដរជាតិ
កូនប្រុសស្ថាបនិក Toyota លោក Shoichiro Toyoda ទទួលមរណភាពនៅអាយុ ៩៧ ឆ្នាំ
លោក Shoichiro Toyoda កូនប្រុសរបស់ស្ថាបនិក Toyota Motor Corp និងជាឪពុករបស់នាយកប្រតិបត្តិបច្ចុប្បន្ន Akio Toyoda បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ដោយសារជំងឺខ្សោយបេះដូងនៅអាយុ ៩៧ ឆ្នាំ ។

ក្នុងឆ្នាំ ១៩៥២ លោក Shoichiro បានដឹកនាំការពង្រីកក្រុមហ៊ុនផលិតរថយន្តជប៉ុនទៅកាន់ការផលិតនៅសហរដ្ឋអាមេរិក ហើយការបើកដំណើរការម៉ាកយីហោ Lexus ដ៏ប្រណិត និងរថយន្ត Prius hybrid ក៏ទទួលស្គាល់ជាសាកលសម្រាប់ការត្រួសត្រាយផ្លូវគំរូថ្មីសម្រាប់ការគ្រប់គ្រងគុណភាពក្នុងការផលិតទៀតផង ។
ដំបូងឡើយលោក Shoichiro ជានិស្សិតសិក្សាផ្នែកវិស្វកម្មបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Tohoku ការងារទីមួយរបស់គាត់នៅក្រុមហ៊ុន Toyota មុនធ្វើជាអ្នកគ្រប់គ្រងគឺពិនិត្យមើលរថយន្តខូចដែលត្រូវបានប្រគល់មកក្រុមហ៊ុនវិញ ។

ជាមួយគ្នានេះដែរលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ថែមទាំងកោតសរសើរក្នុងសេចក្តីថ្លែងការណ៍មួយថា “Shoichiro Toyoda ជាអ្នកលើក Toyota ឱ្យក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ពិភពលោក” ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាសម្ដែងអាមេរិកាំង Annie ទទួលមរណភាពនៅអាយុ ៤៥ ឆ្នាំ ដោយសារជំងឺមហារីក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ