ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តលោកខាងលិច ប្ដេជ្ញាគាំទ្រឲ្យ អ៊ុយក្រែន វាយលុកទៅ រុស្ស៊ី វិញ
សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែននិយាយថា ពួកគេសន្យានឹងគាំទ្រអ៊ុយក្រែនក្នុងការវាយលុកទៅកាន់រុស្ស៊ីវិញនៅចន្លោះខែមេសា និងឧសភាខាងមុខ បន្ទាប់ពីកងទ័ពទីក្រុងមូស្គូបានចាប់ផ្តើមសមរភូមិថ្មីនៅភាគខាងកើត ។
មន្ត្រីការពារជាតិមកពី ៥០ ប្រទេសបានប្រមូលផ្តុំគ្នានៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃអង្គារ ដោយនិយាយថា វាគឺជាពេលវេលាដ៏សំខាន់សម្រាប់សន្តិសុខរបស់ពួកគេ ហើយប្រទេសសម្ព័ន្ធមិត្តទាំងនេះនឹងនៅពីក្រោយ ក៏ដូចជាគាំទ្រអ៊ុយក្រែនជានិច្ច ដើម្បីប្រយុទ្ធស្វែងរកសេរីភាព ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា អ្វីដែលអ៊ុយក្រែនត្រូវធ្វើដំបូងគេ គឺបង្កើនសន្ទុះ និងបង្កើតលក្ខខណ្ឌដែលល្អនៅលើសមរភូមិប្រយុទ្ធ ។
ចំណែកពាក់ព័ន្ធនឹងការមិនផ្ដល់យន្តហោះចម្បាំងដល់អ៊ុយក្រែន, លោក Austin បញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិមិនឃើញមានសញ្ញាណាមួយដែលបង្ហាញថា រុស្ស៊ីកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារតាមអាកាសដ៏ធំនោះទេ ទើបយើងសម្រេចចិត្តមិនបញ្ជូនសព្វាវុធបែបនេះ ទោះបីជាមេដឹកនាំអ៊ុយក្រែនបានស្នើឲ្យសម្ព័ន្ធមិត្តផ្គត់ផ្គង់យន្តហោះដល់ពួកគេក៏ដោយ ។
មកដល់ពេលនេះ ទាហានរុស្ស៊ីកំពុងវាយលុកកយ៉ាងសន្ធប់ ដើម្បីដណ្តើមយកទីក្រុង Bakhmut ដែលពួកគេមើលឃើញថា ទីតាំងដ៏ល្អមួយនៅភាគខាងកើត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកនិយាយថា ជ័យជម្នះនៅទីនោះ នឹងមិនមានឥទ្ធិពលជាយុទ្ធសាស្ត្រលើសង្គ្រាមទាំងមូលនោះទេ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ប្រមុខ ណាតូ ថាមិនជាប់ពាក់ព័ន្ធជម្លោះជាមួយ រុស្ស៊ី ទេ ប៉ុន្តែនឹងបន្តផ្ដល់ អាវុធឲ្យ អ៊ុយក្រែន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់