Connect with us

ព័ត៌មានអន្ដរជាតិ

(Update) ករណីឆ្លង និងស្លាប់ដោយជំងឺកូវីដ ១៩ នៅលើពិភពលោក ត្រឹមព្រឹកនេះ

បានផុស

នៅ

យោងតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកបានកើនដល់ ៩២,៧៦៧,៨៤៥ ករណី ខណៈអ្នកស្លាប់មានចំនួន ១,៩៨៦,៦៩៦ នាក់ និងមានអ្នកជាសះស្បើយចំនួន ៦៦,២៨៨,០១៩ នាក់ ។

ទន្ទឹមនោះសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ ១៩ ខ្ពស់ជាងគេដដែរដោយមានអ្នកឆ្លងចំនួន ២៣,៦១៦,៣៤៥ ករណី ខណៈមានអ្នកស្លាប់ចំនួន ៣៩៣,៩២៨ នាក់ និងមានអ្នកជាសះស្បើយ ១៣,៩៧៥,០៣៦ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឥណ្ឌាគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី ២ នៅលើពិភពលោកដោយមានអ្នកឆ្លងសរុប ១០,៥១២,៨៣១ ករណី ។ ប្រទេសនៅតំបន់អាស៊ីមួយនេះមានអ្នកស្លាប់ចំនួន ១៥១,៧៦៥ នាក់ ហើយមានអ្នកជាសះស្បើយ ១០,១៤៦,២៥៤ នាក់ ។

រីឯប្រទេសរងគ្រោះខ្លាំងទី ៣ គឺប្រេស៊ីល ។ ប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,២៥៧,៤៥៩ ករណី ។ ប្រទេសនេះមានអ្នកស្លាប់ខ្ពស់ជាងគេទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដោយមានចំនួន ២០៦,០០៩ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៧,២៧៧,១៩៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Worldometer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម