Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយសារធាតុគីមីចេញពីរថភ្លើងក្រឡាប់ សុទ្ធតែបង្កជំងឺមហារីកដល់មនុស្ស

បានផុស

នៅ

កាលពីថ្ងៃទី០៣ ខែកុម្ភៈកន្លងផុតទៅមានហេតុការណ៍ក្រឡាប់រថភ្លើងមួយនៅរដ្ឋ Ohio ចម្ងាយ ៥០ ម៉ាយនៅខាងក្រៅទីក្រុង Pittsburg បានកើតឡើង ប៉ុន្តែមិនមានការរាយការណ៍ណាមួយបង្ហាញពីអ្នករបួស ឬអ្នកស្លាប់ឡើយ ។

គេសង្ស័យថាគ្រោះថ្នាក់នេះកើតឡើងដោយសារបញ្ហាមេកានិចព្រោះកាមេរ៉ាសុវត្ថិភាពថតបានខ្លួនរថភ្លើងបែកផ្កាភ្លើងមុនក្រឡាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោង​តាម​លោក Karen Dannemiller សាស្ត្រាចារ្យ​រង​ផ្នែក​វិទ្យាសាស្ត្រ​សុខភាព​បរិស្ថាន​នៅ​សាកលវិទ្យាល័យរដ្ឋ Ohio បានឲ្យដឹងថា ទីភ្នាក់ងារការពារបរិស្ថានអាមេរិកមិន​​ដឹង​ពី​បរិមាណ​សារធាតុ​គីមីដែលធ្លាយថា​មាន​គ្រប់​គ្រាន់​ដើម្បី​បង្ក​ហានិភ័យ​ដល់​សុខភាព​ឬ​យ៉ាង​ណា​នោះទេ​ ។

ជាក់ស្ដែងទីភ្នាក់ងារការពារបរិស្ថានអាមេរិកពិតជាមិនទាន់រកឃើញកម្រិតគ្រោះថ្នាក់គួរឲ្យកត់សម្គាល់នៃសារធាតុគីមីទាំងនេះមែន ទោះបីជាអ្នកស្រុកមួយចំនួនកំពុងរាយការណ៍ពីករណីសត្វងាប់ និងមនុស្សមិនស្រួលខ្លួននៅក្នុងតំបន់កើតហេតុក៏ដោយ ។

ការសិក្សាជាច្រើនរកឃើញផលប៉ះពាល់ពីសារធាតុគីមីដែលបានបញ្ចេញពេលរថភ្លើងក្រឡាប់ វាអាចបណ្តាលឱ្យមានបញ្ហាក្នុងរយៈពេលខ្លីដូចជាវិលមុខ ចង្អោរ និងរលាកភ្នែក និងមាត់ជាដើម ។

គួរបញ្ជាក់ដែរថាសារធាតុគីមីទាំង ៦ ប្រភេទមានដូចជា វីនីលក្លរីត, បង់សែន, Ethylene glycol monobutyl ether, Butyl acrylate, Ethylhexyl acrylate និងអ៊ីសូប៊ូទីលីន ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ Insider

ចុចអាន ៖ ធ្លាយឧស្ម័នពុលនៅកំពង់ផែ ហ្ស៊កដានី សម្លាប់មនុស្ស១១នាក់ របួសជាង ២៥០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម