ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅលើសមុទ្រ ជិតរដ្ឋ អាឡាស្កា
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដើម្បីបង្ហាញកម្លាំងទៅកាន់ប្រទេសលោកខាងលិច ខណៈន័រវេស ព្រមានថា រុស្ស៊ីបានដាក់ពង្រាយនាវាបំពាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅសមុទ្របាល់ទិក ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ។

យន្តហោះខ្លាឃ្មុំ Tu-95MS បានហោះហើររយៈពេលជាង៧ម៉ោងលើសមុទ្រ Bering អមដោយយន្តហោះចម្បាំង Su-30 ចេញពីស្រុកយោធាភាគខាងកើតរបស់រុស្ស៊ី។
សមុទ្រ Bering ជាកន្លែងបំបែករដ្ឋ Alaska របស់សហរដ្ឋអាមេរិក និងចុងភាគខាងកើតរបស់រុស្ស៊ី។

ចាប់តាំងពីលោក ពូទីន បើកការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក មន្ត្រីរុស្ស៊ី និងប្រព័ន្ធឃោសនាក្រុងមូស្គូ បានគំរាមប្រទេសលោកខាងលិចម្តងហើយម្តងទៀត ជាមួយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
វោហាសាស្រ្តរបស់រុស្ស៊ី កាន់តែខ្លាំងឡើងៗប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈពួកគេបានសន្យាផ្តល់អាវុធដ៏មានឥទ្ធិពលកាន់តែច្រើន ដល់ទីក្រុងកៀវ ដើម្បីប្រយុទ្ធក្នុងសង្គ្រាមដែលកំពុងបន្ត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី គំរាមឆ្លើយតបធ្វើឲ្យពិភពលោកទាំងមូលជួបផលវិបាក បើសិន អង់គ្លេស ផ្តល់យន្តហោះចម្បាំងឲ្យ អ៊ុយក្រែន

-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?