Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស ឥណ្ឌា ចូលឆែកឆេរការិយាល័យ BBC បន្ទាប់ពីរកឃើញចាក់ផ្សាយ​ឯកសារអាស្រូវលោក Modi

បានផុស

នៅ

អាជ្ញាធរពន្ធដារឥណ្ឌាបានធ្វើការវាយឆ្មក់ចូលឆែកឆេរការិយាល័យសារព័ត៌មាន BBC ក្នុងទីក្រុង New Delhi និង Mumbai កាលពីថ្ងៃអង្គារ បន្ទាប់ពី​​ចាក់ផ្សាយ​ភាពយន្តឯកសារលោកនាយករដ្ឋមន្ត្រី Narendra Modi ដោយរិះគន់លើតួនាទីរបស់លោកក្នុងកុប្បកម្មដ៏ឃោរឃៅជាង ២០ ឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយឆ្មក់នេះធ្វើឡើងភ្លាមៗដើម្បីរារាំងភាពយន្តឯកសាររបស់លោក Modi មិនឲ្យចាក់ផ្សាយនៅក្នុងប្រទេស រួមទាំងក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមផងដែរ ។

ភាពយន្តឯកសារ ដែល​កម្មវិធី​មាន​ឈ្មោះថា «India: The Modi Question» បានរិះគន់លោក Modi អំឡុងលោកជានាយករដ្ឋមន្ត្រីនៃរដ្ឋ Gujarat ភាគខាងលិចកាលពីឆ្នាំ ២០០២ នៅពេលដែលកុប្បកម្មបានផ្ទុះឡើងរវាងអ្នកកាន់សាសនាហិណ្ឌូ និងជនជាតិភាគតិចមូស្លីម ដែលត្រូវបានចាក់ផ្សាយនៅចក្រភពអង់គ្លេសក្នុងខែមករា ។

នៅក្នុងកុប្បកម្មនោះ បណ្ដាលឲ្យមនុស្សជាង ១,០០០ នាក់ ដែលភាគច្រើនជាជនមូស្លីម ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា និងយ៉ាងហោចណាស់ ២២០ នាក់ទៀតបាត់ខ្លួន ខណៈក្នុងតួលេខផ្លូវការនេះក៏បង្ហាញផងដែរថា ស្ត្រីជិត ១,០០០ នាក់ក្លាយជាស្ត្រីមេម៉ាយ ហើយកុមារជាង ៦០០ នាក់ត្រូវបានកំព្រា ។

ទន្ទឹមនោះកាលពីខែមុន និស្សិតសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងដេលី ដែលព្យាយាមមើលភាពយន្តនេះ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗតែម្តង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Modi ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា លោក​មិន​បាន​ធ្វើ​អ្វី​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​កុប្បកម្ម ហើយ​តែងតែ​បដិសេធ​ថា លោក​មិនបាន​ធ្វើ​ខុសឡើយ​ ខណៈនៅក្នុងឆ្នាំ ២០១២ ក្រុមស៊ើបអង្កេតពិសេសដែលតែងតាំងដោយតុលាការកំពូលរបស់ប្រទេសឥណ្ឌា បានរកឃើញភស្តុតាងដែលបង្ហាញថា លោកគឺជាអ្នកធ្វើខុស ។

ស្របពេលជាមួយគ្នានេះ សកម្មភាព​បិទមិនឲ្យចាក់ផ្សាយ ទទួលបានការប្រតិកម្មរិះគន់យ៉ាងខ្លាំងពីអ្នកប្រជាធិបតេយ្យ ដែល​ជា​ការ​រំលោភ​លើ​សេរីភាព​សារព័ត៌មាន ខណៈបញ្ហាកុប្បកម្មនេះ នៅតែជាជំពូកដ៏ខ្មៅងងឹតបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ក្រោយឯករាជ្យរបស់ឥណ្ឌា ដោយជនរងគ្រោះមួយចំនួននៅតែរង់ចាំយុត្តិធម៌ជានិច្ច ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ CNN

ចុចអាន ៖ មកដឹងទំហំពាណិជ្ជកម្ម ឡាវ-វៀតណាម ជាពិសេសការនាំចូលប្រេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម